ក្រសួងមហាផ្ទៃ ថាសម្ដីលោកខឹម វាសនា ជាអំពើអបគមន៍ ដែលខុសនឹងច្បាប់
- 2017-06-18 07:36:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងមហាផ្ទៃ ថាសម្ដីលោកខឹម វាសនា ជាអំពើអបគមន៍ ដែលខុសនឹងច្បាប់
ចន្លោះមិនឃើញ
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកខៀវ សុភ័គ បានអះអាងថា ក្រសួងមហាផ្ទៃកំពុងពិនិត្យទៅលើពាក្យសម្ដីរបស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោកខឹម វាសនា ទាក់ទងនឹងការជេរប្រមាថមាតុភូមិជាតិ និងការបង្កើតពលសម្រាប់បក្ស។ លោកថាសម្ដីរបស់លោកខឹម វាសនាជាអំពើអបគមន៍ ដែលខុសនឹងច្បាប់។
លោកខៀវ សុភ័គ បានបញ្ជាក់ទៀតថា សម្ដីរបស់លោកខឹម វាសនា បានជះឥទ្ធិពលយ៉ាងខ្លាំងដល់មហាជនខ្មែរ ជាពិសេសការជេរប្រមាថមាតុភូមិជាតិថាថោកទាប។ លោកថាទង្វើនេះ កំពុងប្រាសចាសនឹងច្បាប់ ក្នុងន័យចង់ធ្វើអបគមន៍។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗកន្លងទៅ ក៏មានបុរសម្នាក់ បានដាក់ពាក្យបណ្ដឹងលោកខឹម វាសនាផងដែរ ដោយចោទលោកខឹម វាសនាពីបទប្រមាថជាសាធារណៈ។ យ៉ាងណាក្ដី លោក ចិន ថុន អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ធ្លាប់បានលើកឡើងថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនបានប្រមាថមើលងាយជាតិសាសន៍ខ្មែរ ដូចការចោទប្រកាន់នោះទេ៕