ខ្សែប្រយុទ្ធម៉ិកស៊ីកូ ថាយប់នេះ ក្រុមរបស់ខ្លួននឹងបិទ Ronaldo ឲ្យជាប់
- 2017-06-18 08:14:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែប្រយុទ្ធម៉ិកស៊ីកូ ថាយប់នេះ ក្រុមរបស់ខ្លួននឹងបិទ Ronaldo ឲ្យជាប់
ចន្លោះមិនឃើញ
កីឡាករ Raul Jimenez ខ្សែប្រយុទ្ធក្រុមបាល់ទាត់ជម្រើសជាតិម៉ិកស៊ីកូ បានបង្ហាញជំនឿចិត្តថា សមាជិកក្រុមរបស់ខ្លួន នឹងការពារមិនឲ្យ Cristiano Ronaldo រកគ្រាប់បាល់បានឡើយ។ ការលើកឡើងនេះ គឺមុនពេលម៉ិកស៊ីកូ ជួប ព័រទុយហ្គាល់ ក្នុងពូល A នៃពានរង្វាន់ FIFA Confederation Cup យប់នេះ។
Raul Jimenez ជាតួអង្គដ៏សំខាន់មួយរូបសម្រាប់ក្រុមម៉ិកស៊ីកូ ហើយអ្វីដែលគួរឲ្យកត់សម្គាល់មួយទៀត គឺខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំរូបនេះ កំពុងប្រកបអាជីពនៅក្លឹប Benfica ដែលជាក្លឹបរបស់ព័រទុយហ្គាល់។
ការប្រកួតរវាងម៉ិកស៊ីកូ និងព័រទុយហ្គាល់ នឹងធ្វើឡើងនាម៉ោង ១០យប់ នេះ (ម៉ោងនៅកម្ពុជា)។ លទ្ធផលក្នុងពូល A មួយគូកាលពីយប់ថ្ងៃសៅរ៍ គឺ ម្ចាស់ផ្ទះរុស្ស៊ី ឈ្នះ នូវែលហ្សេឡង់ ២-០៕
វីដេអូការហ្វឹកហាត់របស់ម៉ិកស៊ីកូ៖
វីដេអូការហ្វឹកហាត់របស់ព័រទុយហ្គាល់៖