អ្នកដែលប្តឹងលោក ខឹម វាសនា នោះ ត្រូវបានតុលាការកោះហៅ
- 2017-06-19 09:24:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកដែលប្តឹងលោក ខឹម វាសនា នោះ ត្រូវបានតុលាការកោះហៅ
ចន្លោះមិនឃើញ
តុលាការបានចេញដីកាកោះហៅ លោក សុច សឿង ដែលជាដើមបណ្តឹងក្នុងការប្តឹងលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ឱ្យចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។ ការកោះហៅនេះ គឺដើម្បីឱ្យ លោក សុច សឿង ឆ្លើយបំភ្លឺអំពីដំណើររឿងដែលបានប្តឹង លោក ខឹម វាសនា ពីបទជេរប្រមាថជាសាធារណៈ (តាមប្រព័ន្ធទំនាក់ទំនងសង្គម)។
លោក ចិន ថុន អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានថ្លែងប្រាប់ខ្លីៗថា LDP បង្កើតមកដើម្បីជួយខ្មែរ ហើយក៏មិនដែលជេរប្រមាថប្រជាពលរដ្ឋ និងពូជសាសន៍ឯងដែរ។ ចំពោះសំឡេង របស់លោក ខឹម វាសនា នោះ គឺត្រូវបានគេកាត់តសំឡេង។ លោកបន្តថា គណបក្សបានបង្ហោះវីដេអូពេញ នៃខ្លឹមសារដែលលោក ខឹម វាសនា បាននិយាយ ដើម្បីឆ្លើយតបទៅនឹងការកាត់តសំឡេងនោះហើយ។
ទាក់ទងនឹងការប្តឹងប្រមុខបក្ស LDP នោះ លោក ចិន ថុន បានបញ្ជាក់ថា សម្រាប់ជំហររបស់គណបក្ស គឺឱ្យគេប្តឹងមុន ហើយគណបក្សដើរតាមក្រោយ៕