​ប្រធាន​ក្លឹប Real Madrid សារភាព​ថា ខាន​សន្ទនា​ជាមួយ Ronaldo តាំង​ពី​ឈ្នះ UCL

  • 2017-06-20 03:06:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Florentino Perez ប្រធាន​ក្លឹប Real Madrid បាន​ឆ្លើយតប​នឹង​សំណួរ​អ្នក​កាសែត ដោយ​សារភាព​ថា រូបលោក​មិន​បាន​សន្ទនា​ជាមួយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ជាង កន្លះ​ខែ​មក​ហើយ ពោល​គឺ​ចាប់​តាំង​ពី​ក្រុម​របស់​លោក​ប្រកួត​វគ្គផ្តាច់ព្រ័ត្រ ពាន​រង្វាន់ UEFA Champions League នៅ​ទីក្រុង Cardiff ប្រទេស​វែល។

លោក Florentino Perez
ប្រធាន​ក្លឹប​អធិរាជ​ស បាន​ឆ្លើយ​បំភ្លឺ​ថា កីឡាករ​រហស្សនាម CR7 មិន​បាន​ប្រើប្រាស់​វិធី ធ្វើ​ជា​អាក់​អន់​ចិត្ត​ចំពោះ​បញ្ហា​ពន្ធ ដើម្បី​ឲ្យ​ក្លឹប​បង់​ថ្លៃ​ពិន័យ​ជំនួស​រូបគេ ដែល​មាន​ចំនួន​ជិត ៤០​លាន​អឺរ៉ូ នោះ​ទេ។ លោក​និយាយ​ថា៖ ***«សំណួរ​នេះ​មិន​គួរ​សួរ​ឡើយ ព្រោះ​រូបគេ (Ronaldo) មិនមែន​ជា​មនុស្ស​បែប​នេះ​ឡើយ។ បើ​គេ​មិន​សប្បាយ​ចិត្ត វា​មិន​ទាក់ទង​នឹង​បញ្ហា​នេះ​ទេ។... ខ្ញុំ​ខាន​និយាយ​ជា​មួយ​គេ តាំងពី​នៅ Cardiff មក​ម្ល៉េះ។ យ៉ាងណា​គេ​មាន​កុងត្រា​ជាមួយ​ពួកយើង ដូច្នេះ​គេ​ជា​កីឡាករ​របស់​ពួក​យើង»*** ។

លោក​បន្ត​ថា អ្វី​មួយ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ម្ចាស់​ពាន Ballon d'Or ចំនួន ៤​លើក​ខាងលើ ហើយ​ក្លឹប​របស់​លោក នឹង​ព្យាយាម​ស្វែងរក​ការ​ពិត​ជុំវិញ​បញ្ហា​នេះ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់ ត្រូវ​បាន​សារព័ត៌មាន​មួយ​ចំនួន​រាយការណ៍​ថា កំពុង​ចង់​ចាក​ចេញ​ពី Real Madrid បន្ទាប់ពី​កើត​មាន​ភាព​ចម្រូងចម្រាស​លើ​បញ្ហា​ពន្ធ ខណៈ​ក្លឹប​មិន​សូវ​ខ្វាយខ្វល់ និង​ដោះស្រាយ​ជូន​គេ​ឡើយ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;