U17 វៀតណាម​ធ្លាប់​ទម្លាក់​កម្ពុជា ត្រឹម​វគ្គ១/២ AFF U16 Youth Championship 2016

  • 2017-06-20 03:44:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម ១៧​ឆ្នាំ (U17) កម្ពុជា នឹង​ទទួល​ស្វាគមន៍​ក្រុម​វៀតណាម ក្នុង​ការ​ប្រកួត​មិត្តភាព​ដើម្បី​អបអរ​ខួប​លើក​ទី ៥០ឆ្នាំ​នៃ​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ។

កាលពី​ព្រឹក​ថ្ងៃ​ទី១៩ ខែ​មិថុនា ក្រុម U17 វៀតណាម​ដែល​មាន​សមាជិក​កីឡាករ ២២នាក់ បាន​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ។ សមាជិក​ក្រុម​នេះ​ត្រូវ​បាន​កោះហៅ​ដោយ​គ្រូ​បង្វឹក​លោក Nguyen Cong Cuong ។ ក្នុង​នោះ មាន​កីឡាករ​មួយ​ចំនួន​ធ្លាប់​លេង​នៅ​ក្រុម U16 វៀតណាម កាល​ពី​ឆ្នាំ​មុន ដែល​បាន​ឈាន​ដល់​វគ្គ​៨ក្រុម​ចុងក្រោយ ពាន​រង្វាន់ U16 Asian Championship ដូចជា​កីឡាករ Huu Sheng, Khac Khiem, Trong Long, Ngoc Tien, Huynh Sang និង Huu Tuan ជាដើម។

U16 វៀតណាម កាលឆ្នាំ២០១៦
លើស​ពី​នេះ កីឡាករ​ទាំង​នេះ​ហើយ ដែល​បាន​ទម្លាក់​ក្រុម U16 កម្ពុជា នៅ​វគ្គ​ពាក់​កណ្ដាល​ផ្តាច់​ព្រឹត្តិការណ៍​ជើងឯក​បាល់ទាត់​អាស៊ី​អាគ្នេយ៍​អាយុ​ក្រោម ១៦​ឆ្នាំ កាលពី​ឆ្នាំ​២០១៦ ឬ AFF U16 Youth Championship 2016 ដែល​គ្រា​នោះ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ក្នុងការ​ប្រកួត​នោះ U16 កម្ពុជា ចាញ់ U16 វៀតណាម ក្នុង​លទ្ធផល ០-១ ដែល​ជា​ការ​ស៊ុត​បញ្ចូល​ទី​ពី​កីឡាករ Khac Khiem នៅ​នាទី​២៨៕

វីដេអូ​ហាយឡាយ U16 កម្ពុជា Vs U16 វៀតណាម នៅ AFF U16 Youth Championship 2016

ប្រភព៖ Bongdanet ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;