ផ្នូរ​សព​លោក កែម ឡី ត្រូវ​បាន​គេ​ជីក​កកាយ?

  • 2017-06-20 03:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​សល់​ប្រមាណ​កន្លះ​ខែ​ទៀត​ប៉ុណ្ណោះ បុណ្យ​រលឹក​ខួប​នៃ​ការ​ស្លាប់​មួយ​ឆ្នាំ​របស់​អ្នកវិភាគ​បញ្ហា​សង្គម លោក កែម ឡី នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​តាកែវ។ ស្រប​គ្នា​នេះ បែរ​ជា​លេច​លឺ​ព័ត៌មាន​ថា មាន​គេ​ទៅ​ជីក​កកាយ​ជុំវិញ​ផ្នូរ​សព​លោក កែម ឡី ពី​សំណាក់​គណនី​ហ្វេសប៊ុក Somaly Keo កាលពី​ថ្ងៃ​ទី១៩ មិថុនា ម្សិលមិញ។ គណនី​ហ្វេសប៊ុក Somaly Keo បាន​សរសេរ​ថា "ហេតុអី​បាន​ជា​ជន​មួយ​ក្តាប់​តូច​នាំ​គ្នា​មក​រំខាន​ផ្នូរ​លោក​ឧត្តម​បណ្ឌិត កែម ឡី យ៉ាង​ដូចនេះ"៕

ជុំវិញ​បញ្ហា​នេះ លោក សៅកុសល សមាជិក​គណៈកម្មការ​សាងសង់​ចេតិយ និង​បុណ្យ​ខួប​លោក កែម ឡី បាន​បញ្ជាក់​ថា "រឿង​នេះ មិនមែន​រឿង​ជីក​កកាយ​ទេ គឺ​ជីក​ធ្វើ​គ្រឹះ​សាងសង់​ចេតិយ"។

លោក​បញ្ជាក់​ទៀត​ថា ពេល​នេះ គឺ​ក្រុម​ការងារ​កំពុង​ជីក​ដី​ចាក់​គ្រឹះ ដែល​វា​ត្រូវការ​ទាំង​ថវិកា និង​ពេលវេលា​ច្រើន។ លោក​ថា គម្រោង​ជីក​ដី​ធ្វើ​គ្រឹះ​ចេតិយ​នេះ នឹង​បញ្ចប់​ឲ្យ​បាន​មុន​ថ្ងៃ​ទី​បុណ្យ​រំលឹក​ខួប​មួយ​ឆ្នាំ​នៃ​សព​លោក កែម ឡី ហើយ​ស្រប​គ្នា​នេះ​ដែរ ក៏​ជា​ឱកាស​ប្រកាស​សម្ពោធ​ការដ្ឋាន​សាងសង់​ចេតិយ​ជា​ផ្លូវការ​ក្នុង​ពេល​ជាមួយ​គ្នា​តែ​ម្ដង។ យ៉ាងណាមិញ គម្រោង​សាងសង់​ចេតិយ​នេះ នឹង​បញ្ចប់​ក្នុង​រយៈពេល​យ៉ាង​យូរ ២​ឆ្នាំ និង​ត្រូវ​ចំណាយ​ប្រាក់​ចំនួន ១៧​ម៉ឺន​ដុល្លារ។ សព្វថ្ងៃ គម្រោង​នេះ​ទទួល​ប្រាក់​ចំនួន ៦​ពាន់​ដុល្លារ សម្រាប់​ចាក់គ្រឹះ​ចេតិយ​នេះ៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;