គ្រូបង្វឹកក្រុម U17 កម្ពុជា និងវៀតណាម មិនលាក់ជើងកីឡាករទេ
- 2017-06-20 04:22:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបង្វឹកក្រុម U17 កម្ពុជា និងវៀតណាម មិនលាក់ជើងកីឡាករទេ
ចន្លោះមិនឃើញ
លោក Inoue Kasunori គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៧ឆ្នាំ (U17) កម្ពុជា និងលោក Nguyen Cong Cuong គ្រូបង្វឹក U17 វៀតណាម បានប្ដេជ្ញាដាក់កីឡាករសំខាន់ៗរៀងខ្លួន ដើម្បីបញ្ចេញឲ្យអស់ពីសមត្ថភាព សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមទាំងពីរ វេលាម៉ោង ៦:៣០ នាទីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧។
គ្រូបង្វឹកជនជាតិជប៉ុន លោក Kasunori បានបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះ រូបលោកនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីឆ្លើយតបនឹងការគាំទ្ររបស់ទស្សនិកជន។ ដោយឡែក គ្រូបង្វឹកជាតិវៀតណាម លោក Cong Cuong បញ្ជាក់ថា លោកនឹងដាក់កីឡាករល្អបំផុត ១០០ភាគរយ សម្រាប់តទល់នឹងក្រុមម្ចាស់ផ្ទះ ហើយក្រុមរបស់លោកនឹងលេងឲ្យបានល្អបំផុត៕