NASA រកឃើញភពចំនួន ១០ មានលក្ខណៈដូចទៅនឹងភពផែនដី
- 2017-06-20 04:27:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
NASA រកឃើញភពចំនួន ១០ មានលក្ខណៈដូចទៅនឹងភពផែនដី
ចន្លោះមិនឃើញ
អង្គការ NASA បានប្រកាសពីរបបគំហើញថ្មី ដែលអះអាងថា ខ្លួនបានរកឃើញភពថ្មីចំនួន ២១៩ ស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ។ ក្នុងនោះ មានភពចំនួន ១០ ដែលមានលក្ខណៈដូចទៅនឹងភពផែនដី តែស្ថិតក្នុងគន្លងព្រះអាទិត្យខុសគ្នាពីផែនដី ដែលមានឈ្មោះថា "Goldilocks Zone"។
ភពទាំង១០នោះ ស្ថិតមិនឆ្ងាយពេក និងមិនជិតពេកពីប្រព័ន្ធព្រះអាទិត្យរបស់ពួកវា ដែលជាហេតុធ្វើឲ្យភពទាំងនោះមានទឹកកកើតឡើងបានដូចផែនដីដែរ។ វត្តមានរបស់ទឹកលើភពទាំងនោះ អាចបញ្ជាក់បានថា ប្រហែលជាអាចមានជីវិតរស់នៅលើទីនោះ។
គិតមកទល់នឹងបច្ចុប្បន្ន NASA បានរកឃើញភពថ្មីចំនួន ៤០៣៤ ក្នុងនោះមាន ២៣៣៥ ជាប្រភេទភព ដែលដើរក្នុងគន្លងព្រះអាទិត្យផ្ទាល់ខ្លួន៕