ដឹងអត់​ថា​អាសនៈ​ព្រឹទ្ធសភា គេ​បែង​ចែក​យ៉ាង​ដូច​ម្ដេច?

  • 2017-06-20 04:48:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាសនៈ​ព្រឹទ្ធសភា ត្រូវ​បាន​បែង​ចែក​តាម​ភូមិភាគ​ចំនួន ៨ មិនមែន​បែងចែកដាច់​ដោយ​ឡែក​​តាម​រាជធានី​-ខេត្ត​ទាំង ២៥ ដូច​អាសនៈ​រដ្ឋសភា​នោះទេ។ សេចក្ដី​ស្នើ​ច្បាប់​ស្ដី​ពី​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ថ្មី ដែល​​ត្រូវ​បាន​រដ្ឋសភា​អនុម័តនា​ព្រឹក​ថ្ងៃ​ទី២០ ខែមិថុនា​នេះ បាន​បន្ថែម​ចំនួន​អាសនៈ​ព្រឹទ្ធសភា ពី ៦១ ទៅ ៦២រូប ដែល​ក្នុង​នោះ ៥៨រូប កើត​ចេញ​ពី​ការ​បោះឆ្នោត​អសកល ២រូប​តែងតាំង​ដោយ​ព្រះមហាក្សត្រ និង​២រូប ជ្រើសតាំង​ដោយ​រដ្ឋសភា។

អាសនៈ​ព្រឹទ្ធសភា ៥៨ នៅ​តាម​ភូមិភាគ​នីមួយៗ មាន​ដូច​ខាង​ក្រោម

១. ភូមិភាគទី១៖ រាជធានីភ្នំពេញ មាន ៦ អាសនៈ

២. ភូមិភាគទី២៖ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន ៨ អាសនៈ

៣. ភូមិភាគទី៣៖ ខេត្តកណ្តាល មាន ៥ អាសនៈ

៤. ភូមិភាគទី៤៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន ១០ អាសនៈ

៥. ភូមិភាគទី៥៖ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ចំនួន ៧ អាសនៈ

៦. ភូមិភាគទី៦៖ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន ៧ អាសនៈ

៧. ភូមិភាគទី៧៖ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន ៩ អាសនៈ

៨. ភូមិភាគទី៨៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី មាន ៦ អាសនៈ

ការ​បោះឆ្នោត​ព្រឹទ្ធសភា នឹង​ធ្វើ​ឡើង​នៅ​ដើម​ឆ្នាំក្រោយ (២០១៨)។ អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត គឺ​សមាជិក​ក្រុមប្រឹក្សា​ឃុំសង្កាត់ និង​តំណាងរាស្រ្ដ​ក្នុង​តំណែង៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;