ភ្នំយ៉ាត ពីតំបន់សង្គ្រាម ប្រែជាតំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិ
- 2017-06-20 06:28:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នំយ៉ាត ពីតំបន់សង្គ្រាម ប្រែជាតំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិ
ចន្លោះមិនឃើញ
រដ្ឋាភិបាលកម្ពុជា តាមរយៈសំណើរបស់ក្រសួងបរិស្ថាន បានសម្រេចប្រែក្លាយតំបន់ភ្នំយ៉ាត ទៅជាតំបន់បេតិកភណ្ឌធម្មជាតិ ដែលមានផ្ទៃដីប្រមាណជិត ៣ម៉ឺន២ពាន់ហិកតា លាតសន្ធឹងលើភូមិសាស្ត្រសង្កាត់ប៉ៃលិន នៃខេត្តប៉ៃលិន។ ការសម្រេចបង្កើតទៅជាតំបន់បេតិកភណ្ឌធម្មជាតិនេះ ធ្វើឡើងក្នុងគោលបំណងការពារប្រព័ន្ធអេកូឡូស៊ី សម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ ក៏ដូចជាបម្រើការដល់ការកម្សាន្ត ទស្សនា អប់រំ សិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ និងជំនឿ។
តំបន់បេតិកភណ្ឌថ្មីនេះ នឹងផ្ដល់សេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព ក៏ដូចជាការលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន និងសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការពារ និងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។
ភ្នំយ៉ាត គឺជាអតីតតំបន់សង្គ្រាមក្ដៅជាងគេមួយ ដែលគ្រប់គ្រងដោយកងកម្លាំងខ្មែរក្រហមតាំងពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៩៨។ មកទល់នឹងពេលនេះ បូកបញ្ចូលទាំងតំបន់បេតិកភណ្ឌភ្នំយ៉ាត ប្រទេសកម្ពុជា មានតំបន់ការពារធម្មជាតិចំនួន ៤៦កន្លែង និងរបៀងអភិរក្សជីវៈចម្រុះចំនួន ២៣ គ្របដណ្ដប់លើផ្ទៃដីសរុបប្រមាណជាង ៧,៣លានហិកតា៕