ក្រុម​ជើងឯក​លីគ​កំពូល​ស្កុតឡែន នឹង​មក​កម្ពុជា នា​សប្ដាហ៍​ក្រោយ

  • 2017-06-20 07:46:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប Celtic ដែល​ជា​ម្ចាស់​ពាន​រង្វាន់​លីគ​កំពូល​ស្កុតឡែន ឬ Scottish Premiership រដូវ​កាល ២០១៦-១៧ នឹង​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៧ ក្រោម​ការ​អញ្ជើញ​របស់​ក្រុមហ៊ុន​ស្រាបៀ​មួយ។

​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ ក៏​នឹង​មាន​ការ​រៀបចំ​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​២០១៧ ​ក្នុង​រាជធានី​ភ្នំពេញ។ គោល​បំណង ដែល​នាំ​ក្រុម Celtic មក​កម្ពុជា​នេះ គឺ​ដើម្បី​ពង្រឹង​វិស័យ​កីឡា​បាល់ទាត់​នៅ​កម្ពុជា។

សូម​បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​មក​កម្ពុជា​លើក​នេះ ត្រូវ​បាន​ដឹកនាំ​ដោយ​គ្រូ​ជំនួយ​ក្នុង​ក្រុម លោក Graham Diamond។ សមាជិក​របស់ Celtic នឹង​ជួប​ពិភាក្សា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ក្លឹប​បាល់ទាត់​អាជីព​ផ្សេងៗ ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្ដល់​បទពិសោធន៍​មួយ​ចំនួន៕

ប្រភព៖ Sabay News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;