អ្នកស្លាប់​កើនដល់ ៦៤នាក់​ហើយ ក្នុង​ហេតុការណ៍​ភ្លើងឆេះព្រៃ នៅ​ព័រទុយហ្គាល់

  • 2017-06-21 01:20:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្លើងឆេះព្រៃ​នៅ​ប្រទេស​ព័រទុយហ្គាល់ ដែលបាន​កើតឡើង​តាំងពីថ្ងៃទី​១៧​មិថុនា បាន​ឆក់យក​ជីវិត​មនុស្ស ៦៤នាក់​ហើយ។ មាន​សេចក្តីរាយការណ៍​ថា យន្តហោះ​ពន្លត់​អគ្គិភ័យ ១គ្រឿង មកពី​កាណាដា បាន​ធ្លាក់ ក្នុង​អំឡុង​ប្រតិបត្តិការ​នេះ ប៉ុន្តែ​ត្រូវបាន​ច្រានចោល​ដោយ​អាជ្ញាធរព័រ​ទុយហ្គាល់។

ជនរងគ្រោះ​ជាច្រើន បានស្លាប់​ក្នុង​រថយន្ត​របស់​ពួកគេ ក្នុងពេល​ព្យាយាម​រត់​គេច​ចេញពី​ភ្លើង​ឆេះព្រៃ​នោះ។ ចំណែក​មនុស្ស​ជាង ១៣០​នាក់ទៀត បាន​រង​របួស​ផងដែរ។

អាជ្ញាធរ រំពឹង​ថា អគ្គិភ័យ​នេះ នឹងអាច​ត្រូវ​គ្រប់គ្រង​បាន​ក្នុងពេល​ឆាប់ៗ ប៉ុន្តែ​កត្តា​សីតុណ្ហភាព​កើនឡើង​ខ្លាំង បាន​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​របស់​ពួកគេ។ ប្រតិបត្តិការ​នេះ មានការ​ចូលរួម​ពីអ្នក​ពន្លត់​អគ្គិភ័យ ១ពាន់​នាក់ និង​យន្តហោះ មកពី​ប្រទេស​ជាច្រើន៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;