ទៀត​ហើយ ខ្លា​ឃ្មុំ​ទឹក​កក​មួយ​ក្បាល​ទាយ​ថា រុស្ស៊ី​ឈ្នះ​ព័រទុយហ្គាល់​យប់​នេះ

  • 2017-06-21 03:39:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​មាន​ការ​រៀបចំ​ជា​ការ​ទស្សន៍ទាយ​ដោយ​ប្រើប្រាស់​ប្រភេទ​សត្វ​ផ្សេងៗ កាលពី​ពេល​កន្លង​ទៅ ឥឡូវ​នេះ​សត្វ​ខ្លា​ឃ្មុំ​ទឹកកក​មួយ​ក្បាល នៅ​សួន​សត្វ​នៃ​ទីក្រុង​មូស្គូ ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ទស្សន៍ទាយ​លទ្ធផល​សាជាថ្មី សម្រាប់​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ FIFA Confederations Cup 2017 ក្នុង​ពូល A រវាង​ក្រុម​ម្ចាស់​ផ្ទះ​រុស្ស៊ី ជាមួយ ព័រទុយហ្គាល់ នា​វេលា​ម៉ោង ១០:០០ យប់​នេះ។

អ្នក​រៀបចំ​ការ​ទស្សន៍ទាយ​នេះ បាន​ដាក់​ចំណី​ក្នុង​ចាន​ពីរ ដើម្បី​ឲ្យ​ខ្លា​ឃ្មុំ​ទឹកកក​ឈ្មោះ Nika ជ្រើសរើស​ស៊ី។ ចាន​ទាំង​ពីរ មួយ​តំណាង​ឲ្យ​ក្រុម​រុស្ស៊ី ហើយ​មួយ​ទៀត​តំណាង​ឲ្យ​ព័រទុយហ្គាល់។ ជា​លទ្ធផល Nika បាន​ជ្រើសរើស​យក​ចាន​តំណាង​ឲ្យ​រុស្ស៊ី។

Nika ស៊ីចំណីក្នុងចាន​តំណាង​ឲ្យ​ក្រុមរុស្ស៊ី
កន្លង​មក Nika ដែល​មាន​អាយុ ២​ឆ្នាំ ក៏​ធ្លាប់​ទស្សន៍ទាយ​ត្រូវ​មួយ​លើក​រួច​ហើយ​ដែរ សម្រាប់​ការ​ប្រកួត​ដែល​អាល្លឺម៉ង់ យក​ឈ្នះ​អូស្ត្រាលី ក្នុង​លទ្ធផល ៣-២ ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;