អតីត​សមាជិក​ក្រុម​ជើងឯក Euro U21 ចូលរួម​ក្រុម Bangkok United

  • 2017-06-21 08:46:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Bangkok United នៃ​លីគ​កំពូល​ថៃ បាន​ប្រកាស​ពី​ការ​ចុះកុង​ត្រា​នាំ​យក​ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​អាល្លឺម៉ង់ Chinedu Ede ជា​ផ្លូវការ​ពី​ក្រុម FC Twente នៅ​លីគ​កំពូល​ហុល្លង់។ Chine Ede នឹង​ពាក់​អាវ​លេខ ១៧ នៅ Bangkok United ។

​ចាប់​កំណើត និង​ធំធាត់​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ម្ដាយ​សញ្ជាតិ​អាល្លឺម៉ង់ និង​ឪពុក​ជនជាតិ​នីហ្សេរីយ៉ា Ede បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម U19, U20 និង U21 អាល្លឺម៉ង់​ជា​បន្តបន្ទាប់។ កាលពី​ឆ្នាំ២០០៩ រូបគេ​ត្រូវ​បាន​កោះហៅ​ចូល​ក្រុម U21 អាល្លឺម៉ង់ និង​បាន​រួម​ចំណែក​ជួយ​ក្រុម​ឲ្យ​ក្លាយជា​ម្ចាស់​ជើងឯក UEFA Euro U21 ជាមួយ​តារា​បាល់ទាត់​ល្បីៗ​ដូចជា Manuel Neuer, Mesut Ozil, Jerome Boateng និង Mats Hummels ជាដើម។

នៅ​ក្លឹប​ដែល​ខ្លួន​ប្រកប​អាជីព​វិញ កីឡាករ​ដែល​បច្ចុប្បន្ន​មាន​វ័យ ៣០​ឆ្នាំ​រូបនេះ បាន​បង្ហាញ​ខ្លួន​ក្នុង​ក្រុម​យុវជន​ថ្នាល​របស់ Hertha Berlin កាលពី​ឆ្នាំ​២០១៥ និង​ត្រូវ​ដំឡើង​តំណែង​មក​លេង​ជាមួយ​ក្រុម​ឈុត​ធំ នៅ​ឆ្នាំ​បន្ទាប់។

Ede ចូលរួម​ជាមួយ​ក្រុម FC Twente កាលពី​ឆ្នាំ២០១៦ ហើយ​រក​គ្រាប់​បាល់​បាន ៦​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៤៨​ប្រកួត៕

ប្រភព៖ Football Tribe ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;