U17 កម្ពុជា មិន​អាច​សងសឹក U17 វៀតណាម​បាន​ឡើយ

  • 2017-06-21 13:33:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម ១៧​ឆ្នាំ (U17) កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម U17 វៀតណាម​ក្នុង​លទ្ធផល ០-៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដែល​ការ​ប្រកួត​ទើបតែ​បញ្ចប់​អម្បាញ់មិញ​នេះ។

លទ្ធផល​នេះ មាន​ន័យ​ថា ក្រុម​ U17 វៀតណាម ដែល​ធ្លាប់​យក​ឈ្នះ​លើ​ក្រុម​កម្ពុជា ក្នុងលទ្ធផល ០-១ កាលពី​ឆ្នាំ​២០១៦ ក្នុង​កម្មវិធី AFF U16 Youth Championship 2016 នៅ​តែ​បន្ត​ការ​ឈ្នះ​របស់​ខ្លួន​មក​លើ​ក្រុម​កម្ពុជា ជា​លើក​ទី​ពីរ ក្នុង​ឆ្នាំ២០១៧ នេះ។

វៀតណាម ធ្វើ​បាន ២​គ្រាប់​ក្នុង​តង់​ទី​មួយ នៅ​នាទី ២៩ និង៤២ ព្រម​ទាំង ២​គ្រាប់​ទៀត ធ្វើ​បាន​សម្រេច​ក្នុង​តង់​ទី​ពីរ នៅ​នាទី៦១ និង ៨៩៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;