Ronaldo តែត​មួយ​ក្បាលយក​គ្រាប់​ទី៧៤ ជួយ​ព័រទុយហ្គាល់​ឈ្នះ​​រុស្ស៊ី

  • 2017-06-22 01:24:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​មួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ជា​លើក​ទី​១៤១ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo រក​បាន​មួយ​គ្រាប់ និង​ជា​គ្រាប់​ជ័យជម្នះ​ទៅ​លើ​ក្រុម​ម្ចាស់​ផ្ទះ​រុស្ស៊ី ​សម្រាប់​ការ​ប្រកួត​ទី​ពីរ វគ្គ​ចែក​ពូល ព្រឹត្តិការណ៍ FIFA Confederations Cup 2017 កាលពី​យប់មិញ។

​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Real Madrid រូប​នេះ បាន​តែត​មួយ​ក្បាល​បញ្ចូល​ទី​តាំង​ពី​នាទី​ទី៨ ​ជួយ​ឲ្យ​ព័រទុយហ្គាល់ ឈ្នះ​លើ​រុស្ស៊ី​យ៉ាង​ប្រផុតប្រផើយ​ក្នុង​លទ្ធផល ១-០ ។ គ្រាប់​បាល់​នេះ មាន​ន័យ​ថា Ronaldo ស៊ុត​បាន ៧៤​គ្រាប់​ហើយ​សម្រាប់​ក្រុម​ជម្រើស​ជាតិ និង​ជា​គ្រាប់​ទី១៣ របស់​គេ ​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ៨​លើក​ចុងក្រោយ។

ឆ្លងកាត់​ពីរ​ប្រកួត​កន្លង​ទៅ ព័រទុយហ្គាល់ បាន​ឡើង​ឈរ​លេខ​២ បណ្ដោះ​អាសន្ន​ក្នុង​ពូល A ដោយ​មាន​ចំនួន ៤ពិន្ទុ ស្មើ​ម៉ិកស៊ីកូ ដែល​មាន ៤ពិន្ទុ​ដូចគ្នា បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​នូវែលហ្សេឡង់ ក្នុង​លទ្ធផល ២-១ យប់មិញ។ ចំណែក រុស្ស៊ី​បន្ទាប់​ពី​ទទួល​បាន ៣​ពិន្ទុ​កាលពី​ប្រកួត​ទី​មួយ បាន​ធ្លាក់​ទៅ​លេខ​៣ លើ​ក្រុម​នូវែលហ្សេឡង់ ដែល​មាន ០​ពិន្ទុ ស្ថិត​នៅ​បាត​តារាង៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;