Snapchat ទិញ​យក​កម្មវិធី​ផែនទី​មួយ​ជាង ៣០០លាន​ដុល្លារ

  • 2017-06-22 02:19:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មុខងារ​ថ្មី​របស់ Snapchat ដែល​មាន​គេ​ស្គាល់​ថា Snap Map ត្រូវ​បង្កើត​ឡើង​បន្ទាប់ពី​កម្មវិធី Zenly ត្រូវ​បាន​ទិញ​ក្នុង​តម្លៃ​ចន្លោះ​ពី ២៥០ ទៅ ៣៥០ លាន​ដុល្លារ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៧ កន្លងទៅ។ Zenly នឹង​ដំណើរ​ការ​ធម្មតា និង​ឯករាជ្យ ដូច​ទៅ​នឹង​ការ​ដាក់​ឲ្យ​បន្ត​ដំណើរការ​កម្មវិធី Instagram ជា​ធម្មតា​ក្រោយ​ពី Facebook ទិញ​យក​ផងដែរ។

Zenly អាច​ឲ្យ​អ្នក​ប្រើប្រាស់​ដឹង​ពី​ទីតាំង​ដែល Friend របស់​ពួកគេ​កំពុង​ស្ថិតនៅ តាម​រយៈ​ផែនទី GPS ។ ដូច្នេះ​ពួកគេ​អាច​ទំនាក់ទំនង​គ្នា​តាម​រយៈ​កម្មវិធី​នេះ ដើម្បី​រៀបចំ​គម្រោង​ចេញ​ទៅ​ក្រៅ​កម្សាន្ត​បាន។ កម្មវិធី​ដែល​ទើប​តែ​ចាប់​ផ្ដើម​ដំណើរការ​នេះ មាន​អ្នក​ទាញ​យក​ត្រឹម​តែ ៤លាន​ដង​ប៉ុណ្ណោះ។ អ្នក​ទាញ​យក ២៨​ភាគរយ មាន​ប្រភព​នៅ​ប្រទេស​បារាំង ដែល​ជា​ទីតាំង​របស់​ក្រុម​អ្នក​បង្កើត Zenly និង ជាង ២០​ភាគរយ​ទៀត មាន​ប្រភព​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​ជប៉ុន៕

ប្រភព៖ Techcrunch ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;