Messi Jay ប្ដេជ្ញា​ជួយ​ក្រុម​ថ្មី​របស់​ខ្លួន​ពី​តំបន់​កាត់​ចេញ

  • 2017-06-22 03:21:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារាង​បាល់ទាត់​ឆ្នើម​របស់​ថៃ Chanathip Songkrasin ឬ​រហស្សនាម Messi Jay បាន​ទៅ​ដល់​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​អង្គារ ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៧ ដើម្បី​ចូលរួម​ជាមួយ​ក្លឹប Consadole Sapporo នៃ​លីគ​កំពូល​ជប៉ុន។

Chanathip Songkrasin ទៅដល់ព្រលាន​យន្តហោះ​ Sapporo ប្រទេសជប៉ុន

កីឡាករ​ឆ្នើម​របស់​តំបន់​អាស៊ី​អាគ្នេយ៍​រូប​នេះ គឺ​ជា​កីឡាករ​ទីមួយ​ដែល​មាន​ឱកាស​ចូលរួម​ក្នុង​លីគ​កំពូល​ជប៉ុន ឬ J1 League ។ ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន ក្រោយ​ទៅ​ដល់​ជប៉ុន ខ្សែ​បម្រើ​កណ្ដាល​វ័យ ២៣ឆ្នាំ​រូប​នេះ បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​ជួយ​ពួកគេ (Consadole Saporo) ឲ្យ​នៅ (លីគកំពូល) បន្ត​ទៀត»

ក្រុម Consadole កំពុង​ប្រកួត​ប្រជែង​ដើម្បី​គេច​ពី​តំបន់​ត្រូវ​កាត់​ចោល។ បច្ចុប្បន្ន​ក្រុម​នេះ ស្ថិត​នៅ​លេខ​រៀង​១៥ ក្នុង​ចំណោម​ក្រុម​ទាំង ១៨ ហើយ​លើស​តំបន់​កាត់​ចោល​ត្រឹម​តែ ១ពិន្ទុ​ប៉ុណ្ណោះ។

Chanathip កំពុង​មាន​របួស​ជើង​ស្ដាំ ហើយ​ត្រូវ​ហ្វឹកហាត់​តែ​ម្នាក់​ឯង មិន​ទាន់​អាច​ចូលរួម​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី​របស់​គេ​បាន​នោះ​ទេ៕

ប្រភព៖ Fox Sports Asia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;