យុវជន​ខ្មែរ-អាមេរិក​ម្នាក់ ចង់​ចូល​ក្រុម​ជម្រើស​ជាតិ ​បង្កើត​មោទនភាព​សម្រាប់​គ្រួសារ

  • 2017-06-22 03:51:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យុវជន យន់ យូរ៉ុង ដែល​មាន​បំណង​ចង់​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​ចាក់​ដោត​បេះដូង​អ្នកស្រី​ដែល​ត្រូវ​ជា​ម្ដាយ​ឈ្មោះ សូ សុភាព ។ អ្នកស្រី បាន​និយាយ​ថា ខ្លួន​មាន​មោទនភាព ដ្បិត​កូន​ប្រុស​អ្នកស្រី​ធំធាត់​លើ​ទឹក​ដី​អាមេរិក​ក៏​ពិត​មែន តែ​ផ្នត់​គំនិត​របស់​គេ គឺ​ជាតិ​និយម​ដូច​ដូន​តា​របស់​ខ្លួន។

អ្នកស្រី សូ សុភាព​ និងកូនប្រុស យន់ យូរ៉ុង
កីឡាករ យន់ យូរ៉ុង បាន​ធ្វើដំណើរ​ពី​ទឹកដី​អាមេរិក មក​ធ្វើ​តេស្ត​សាកល្បង​សមត្ថភាព​ក្នុង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម​១៥ឆ្នាំ​កម្ពុជា រយៈ​ពេល ១​សប្ដាហ៍​មក​ហើយ។

យោង​តាម​អ្នកស្រី សូ សុភាព បាន​ឲ្យដឹង​ថា កូន​ប្រុស​របស់​ខ្លួន ស្រឡាញ់​កីឡា​បាល់ទាត់ ហើយ​ចង់​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​ឲ្យ​កីឡា​មួយ​នេះ​ឈាន​ទៅ​មុខ។ អ្នកស្រី​បាន​បន្ត​ថា គ្រួសារ​របស់​អ្នកស្រី​បាន​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ឆន្ទៈ​របស់​កូន​ប្រុស​ ហើយ​អ្នកស្រី​ក៏​មិន​អាក់អន់​ចិត្ត​ដែរ ប្រសិនបើ​កូនប្រុស​ធ្វើ​តេស្ត​មិន​ជាប់​ក្នុង​បញ្ជី​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ AFF U15 Championship នៅ​ប្រទេស​ថៃ នា​ខែ​កក្កដា ខាង​មុខ​នេះ៕

ប្រភព៖ កីឡាដេលី ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;