Honda ថា មេរោគ WannaCry វាយលុករោងចក្រដំឡើងរបស់ខ្លួន
- 2017-06-22 06:26:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda ថា មេរោគ WannaCry វាយលុករោងចក្រដំឡើងរបស់ខ្លួន
ចន្លោះមិនឃើញ
ក្នុងសប្ដាហ៍នេះ ក្រុមហ៊ុន Honda បានប្រកាសថា មេរោគ WannaCry បានឆ្លងចូលកុំព្យូទ័រជាច្រើនគ្រឿង នៅរោងចក្រដំឡើងយានយន្តរបស់ខ្លួនមួយ ឈ្មោះ Sayama ក្នុងទីក្រុងតូឃ្យូ ប្រទេសជប៉ុន ដែលបានបង្កឲ្យចង្វាក់ផលិតកម្មត្រូវបានរំខាន។
ការផលិតយានយន្តប្រហែល ១០០០ គ្រឿង ត្រូវបានប៉ះពាល់ ហើយត្រូវបានបិទដោយស្វ័យប្រវត្តិកាលពីថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧។ យ៉ាងណាមិញ Honda បានឲ្យដឹងថា ដំណើរការផលិតបានត្រឡប់មករកភាពប្រក្រតីវិញ កាលពីថ្ងៃអង្គារ។ ដូច្នេះគេសន្និដ្ឋានថា មេរោគ WannaCry មិនទាន់ត្រូវបានកម្ចាត់ចោលទាំងស្រុងនៅឡើយទេ ហើយអាចនឹងកំពុងគំរាមកំហែងកុំព្យូទ័រជាច្រើនគ្រឿងទៀត នៅលើពិភពលោក។
អ្នកជំនាញផ្នែកសន្តិសុខអ៊ីនធឺណិត បានរកវិធីសាស្ត្រក្នុងការបញ្ឈប់ការរីករាលដាលនេះ ប៉ុន្តែមិនអាចបញ្ឈប់បានទាំងស្រុងនោះទេ។ លោក Salim Neino នាយកប្រតិបត្តិក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត Krytos Logic បានប្រាប់កាលពីសប្ដាហ៍មុននេះថា ក្រុមហ៊ុនរបស់លោកបានកម្ចាត់មេរោគ WannaCry លើកុំព្យូទ័រចំនួន ៦០លានគ្រឿង ក្នុងរយៈពេល ១ខែចុងក្រោយ។
មេរោគដដែល ងាយឆ្លងចូលកំព្យូទ័រដែលប្រើប្រាស់ Software ចាស់ៗ និងខានធ្វើកំណែ Update ក្នុងរយៈពេលយូរ៕