ក្រោយ U17 កម្ពុជាចាញ់ម្សិលមិញ សិស្សច្បង ឃួន ឡាបូរ៉ាវី និយាយអ្វីខ្លះ?
- 2017-06-22 07:56:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយ U17 កម្ពុជាចាញ់ម្សិលមិញ សិស្សច្បង ឃួន ឡាបូរ៉ាវី និយាយអ្វីខ្លះ?
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ឃួន ឡាបូរ៉ាវី បានលើកពីហេតុផលមួយចំនួន ដែលក្រុម U17 កម្ពុជា មិនអាចឈ្នះក្រុមភ្ញៀវវៀតណាម ក្នុងការប្រកួតមិត្តភាពអន្តរជាតិ កាលពីយប់មិញ។
កីឡាកររូបនេះបានឲ្យដឹងថា តាមការទស្សនាផ្ទាល់របស់ខ្លួនឃើញថា ក្រុមយុវជនកម្ពុជា មានការលេងសហការគ្នាបានល្អ ប៉ុន្តែការបញ្ចប់ទីមិនទាន់បានល្អនៅឡើយទេ ព្រោះមានឱកាសមួយចំនួន ដែលមិនអាចរកគ្រាប់បាល់បាន។
ខ្សែប្រយុទ្ធរបស់ បឹងកេត រូបនេះបន្តទៀតថា កម្ពុជា ចាញ់លើបញ្ហាកាយសម្បទាជាមួយក្រុមវៀតណាម ដែលជាហេតុធ្វើឲ្យពិបាកទប់ទល់ជាមួយគេ។ ទាក់ទងនឹងបច្ចេកទេស កម្ពុជាក៏នៅក្រោមវៀតណាមផងដែរ។ ជាក់ស្ដែង ការបញ្ចប់ទីរបស់វៀតណាម មានភាពច្បាស់លាស់ជាង៕