Juventus សម្រេច​ដោះលែង Dani Alves ឲ្យ​មាន​សេរីភាព

  • 2017-06-22 09:58:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នាយក​ប្រតិបត្តិ​ក្លឹប​សេះ​បង្កង់ Juventus បាន​ប្រកាស​បញ្ជាក់​ពី​ការ​អនុញ្ញាត​ឲ្យ​ខ្សែ​ការពារ​ស្លាប​ស្ដាំ Dani Alves ចាក​ចេញ​ពី​ក្លឹប។

Dani Alves
អតីត​កីឡាករ​របស់​ក្លឹប Barcelona រូប​នេះ គឺ​ជា​គោលដៅ​សំខាន់​របស់​លោក Pep Guardiola គ្រូ​បង្វឹក​ក្លឹប Manchester City ព្រោះ​អ្នក​ទាំង​ពីរ​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា កាល​លោក​នៅ​ជា​គ្រូ​បង្វឹក​ក្រុម​អ្នក​មាន​បុណ្យ។

លោក Beppe Marotta នាយក​ប្រតិបត្តិ​ក្រុម​សេះ​បង្កង់ បាន​ឲ្យដឹង​ថា Juventus នឹង​ពិភាក្សា​ជាមួយ​កីឡាករ​វ័យ​៣៤ឆ្នាំ​ខាងលើ ដើម្បី​សម្រេច​ឲ្យ​ដាច់​ស្រឡះ បន្ទាប់ពី Alves ចង់​ចាកចេញ​ទៅ​កាន់​ទ្រនំ​ថ្មី។

សូម​បញ្ជាក់​ថា Alves ទើបតែ​ចូលរួម​ក្រុម Juventus បាន​រយៈ​ពេល ១រដូវ​កាល​តែ​ប៉ុណ្ណោះ ដោយ​ជួយ​ពួកគេ​ឈ្នះ​ពាន Serie A នៅ​អ៊ីតាលី និង​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League កាលពី​ដើម​ខែ​មិថុនា កន្លង​ទៅ។

អតីត​កូន​ក្រុម​របស់​លោក Pep ដដែល បាន​ចំណាយ​ពេល ៨​រដូវ​កាល​នៅ​ក្លឹប Barcelona ។ ក្នុង​នោះ អ្នក​ទាំង​ពីរ​បាន​ធ្វើការ​ជាមួយ​គ្នា ៤​រដូវ​កាល ហើយ​បាន​ឈ្នះ​ពាន​រង្វាន់ Champions League ចំនួន ២​លើក និង La Liga ចំនួន ៣​លើក៕

Dani Alves និងលោក Pep Guardiola កាលនៅ Barcelona

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;