Sanchez បំបែក​កំណត់ត្រា​មួយ ក្រោយ​ស៊ុត​ចូល​អាល្លឺម៉ង់​យប់មិញ

  • 2017-06-23 01:48:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ Alexis Sanchez បាន​ក្លាយ​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង​ក្រុម​ជម្រើសជាតិ​ស៊ីលី ក្រោយ​ស៊ុត​ចូល​១គ្រាប់ ពេល​ប៉ះ​​អាល្លឺម៉ង់ ក្នុង​ពូល B នៃ​ពាន​រង្វាន់ FIFA Confederation Cup យប់មិញ​នេះ។ ១គ្រាប់​នេះ ជា​គ្រាប់​ទី ៣៨សម្រាប់ Sanchez ក្នុង​ក្រុម​ជម្រើសជាតិ លើស​ម្ចាស់​កំណត់ត្រា​ចាស់ Marcelo Salas ដែល​ស៊ុត​បាន ៣៧គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៧១ប្រកួត ចន្លោះ​ពី​ឆ្នាំ ១៩៩៤ ដល់ ២០០៧។

Sanchez ស៊ុត​បញ្ចូលទី​ឲ្យ​ស៊ីលី នាំ​មុខ​អាល្លឺម៉ង់ នៅ​៦នាទី​ដើមតង់​ទី១
យ៉ាងណាក្ដី ១គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ​វ័យ ២៨ឆ្នាំ​របស់​ក្រុម​កាំភ្លើងធំ Arsenal រូបនេះ មិន​គ្រប់គ្រាន់​ជួយ​ឲ្យ​ស៊ីលី​បាន ៣ពិន្ទុ​នោះទេ។ ក្រុម​អាល្លឺម៉ង់ បាន​តាម​ស្មើ​វិញ នៅ​នាទី ៤១ ដោយ​កីឡាករ Lars Stindl។
Stindl ស៊ុត​ឲ្យ​អាល្លឺម៉ង់​តាម​ស្មើ​ស៊ីលី

ចំណែក​មួយ​គូ​ទៀត​ក្នុង​ពូល B ដែរ គឺ​អូស្រ្ដាលី ស្មើ កាមេរ៉ូន ១-១ ដូចគ្នា។

លទ្ធផល​ទាំង២គូ​នេះ មានន័យថា ស៊ីលី និង​អាល្លឺម៉ង់ មាន ៤ពិន្ទុ​ដូចគ្នា ខណៈ​អូស្រ្ដាលី និង​កាមេរ៉ូន មាន​១ពិន្ទុ៕

តារាង​ពិន្ទុពូល B ក្រោយ​ការ​ប្រកួត​យប់មិញ

វីដេអូហាយឡាយ អាល្លឺម៉ង់ ១-១ ស៊ីលី

វីដេអូហាយឡាយ កាមេរ៉ូន ១-១ អូស្រ្ដាលី

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;