បុរស​ដែល​ប្ដឹង​លោក​ខឹម វាសនា ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ព្រឹក​នេះ

  • 2017-06-23 03:04:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹក​ថ្ងៃទី២៣ ខែមិថុនា នេះ លោកសុច សឿង ដែល​ជាដើម​បណ្តឹង​ក្នុងការ​ប្តឹង​លោកខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ចូល​ឆ្លើយ​បំភ្លឺ​អំពី​ដំណើរ​រឿង​នៃ​ការ​ប្ដឹង​នេះ។

ការកោះ​ឲ្យចូល​ឆ្លើយ​បភ្លឺ គឺបន្ទាប់​ពី​​លោក​សុច សឿង បានដាក់​ពាក្យ​ប្តឹង​លោក​ខឹម វាសនា ទៅ​តុលាការ និង​ដាក់​ពាក្យ​ប្តឹង​ទូល​ថ្វាយ​ព្រះមហាក្សត្រ កាលពី​ថ្ងៃទី១២ ខែមិថុនា​កន្លងទៅ ពី​បទ​ជេរ​ប្រមាថ​សាធារណៈ តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គមហ្វេសប៊ុក។

ទាក់ទង​នឹង​រឿង​ពាក្យ​​បណ្ដឹង​នេះ​ដែរ លោក ចិន ថុន អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ធ្លាប់​បញ្ជាក់​ប្រាប់​ថា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នឹង​ដើរ​តាម​ក្រោយ​នៃ​ស្ថានភាព​ជាក់ស្ដែង ព្រោះ​លោក​ថា គណបក្ស​​មិន​ទាន់​ដឹង​ពី​បញ្ហា​អ្វី​ខ្លះ​ក្នុង​ដំណើរ​រឿង​នេះ៕

លោក សុច សឿង

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;