តុលាការ​សម្រេច​បន្ត​សំណុំ​រឿង​នៃការ​ប្តឹង​លោក ខឹម វាសនា

  • 2017-06-23 12:37:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយស្តាប់​ការ​បំភ្លឺ​របស់ លោក សុច សឿង ដែលជា​ដើមបណ្តឹង​ក្នុងការ​ប្តឹង​លោក ខឹម វាសនា ពីបទ​ជេរប្រមាថ​ជាតិសាសន៍​ខ្មែរ​ជា​សាធារណៈ​នៅព្រឹក​ថ្ងៃទី២៣​មិថុនា​នោះ តុលាការ​បាន​សម្រេច​បន្ត​នីតិវិធី​លើ​សំណុំរឿង​នេះ​ជា​បន្ត​ទៀត។

លោក លី សុផាណា អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃសុក្រ​នេះថា អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​បន្ត​ចំណាត់ការ​នេះ​តាម​នីតិវិធី ប៉ុន្តែ​តុលាការ​នៅមិនទាន់​កំណត់​ពេលវេលា​កោះហៅ លោក ខឹម វាសនា ដែលជា​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​នោះ​នៅឡើយ​ទេ។

លោក សុច សឿង (រូបខាងឆ្វេង) និងលោក ខឹម វាសនា (រូបខាងស្តាំ)
លោក ចិន ថុន អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ធ្លាប់បាន​និយាយ​ថា សម្រាប់​ជំហរ​របស់​គណបក្ស គឺ​ឱ្យគេ​ប្តឹងមុន ហើយ​គណបក្ស​ដើរតាម​ក្រោយ​ស្ថានភាព​ជាក់ស្តែង។

សូម​បញ្ជាក់ថា លោក សុច សឿង អាយុ ៥៥​ឆ្នាំ បានដាក់​ពាក្យ​បណ្តឹង​នោះ​ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១២​មិថុនា៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;