Galaxy Note 8 គ្រោង​ចេញ​ក្នុង​ខែ​ជាមួយ iPhone ស៊េរី​ថ្មី?

  • 2017-06-24 02:54:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​សារព័ត៌មាន Venture Beat ឲ្យ​អះអាង​ថា Galaxy Note 8 នឹង​ត្រូវ​បង្ហាញ​ជា​ផ្លូវការ នៅ​ក្រោយ​ពាក់​កណ្ដាល​ខែ​កញ្ញា​ខាងមុខ​នេះ ហើយ​វា​ក៏​ជា​ស្មាតហ្វូន​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​របស់ Samgsung ផង​ដែរ។ ការ​លើកឡើង​នេះ ផ្ទុយ​ពី​ពាក្យ​ចចាមអារ៉ាម​ពី​មុន ដែល​និយាយ​ថា Note 8 អាច​ចេញ​ក្នុង​ខែ​សីហា មុន​ការ​បង្ហាញ iPhone ស៊េរី​ថ្មី​របស់ Apple ដែល​តែងតែ​ធ្វើឡើង​រៀង​រាល់​ដើម​ខែ​កញ្ញា។

ចំពោះ​តម្លៃ​វិញ គឺ ៩៩៩អឺរ៉ូ នៅ​អឺរ៉ុប ចំណែក​នៅ​អាមេរិក មាន​តម្លៃ​ទាប​ជាង ១០០​ដុល្លារ។ Note 8 ត្រូវ​បាន​រាយការណ៍​ថា នឹង​បំពាក់​អេក្រង់​ទំហំ ៦,៣​អ៊ីញ (កោង) ធំ​ជាង Galaxy S8+ ដែល​មាន​អេក្រង់​ទំហំ ៦,២​អ៊ីញ។ បន្ទះ​ឈីប ត្រូវ​បាន​ប្រើប្រាស់ Snapdragon 835 ឬ Exynos 8895, RAM ទំហំ 6 GB (ធំជាង Galaxy S8 ចំនួន 2GB) កាមេរ៉ា​ខាងក្រោយ​ទំហំ 12 MP និង​ថាមពល​ថ្ម អាច​តូច​ជាង Galaxy Note 7 ចំនួន ២០០ mAh ពោល​គឺ 3300 mAh ៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;