ថៃ​ជាប់​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​មេរោគ​អ៊ីនធឺណិត​ច្រើន​ជាងគេ​នៅ​អាស៊ី

  • 2017-06-24 06:26:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Microsoft បាន​រកឃើញ​ថា ប្រទេស​ថៃ​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​១០ នៅ​អាស៊ី ដែល​ប្រឈម​នឹង​ការ​វាយប្រហារ​ដោយ​មេរោគ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ច្រើន​ជាង​គេ។

លោក Keshav Dhakad ជំនួយ​ការ​ខាង​ផ្ដល់​យោបល់ និង​ជា​នាយក​អង្គភាព​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឌីជីថល​របស់ Microsoft ប្រចាំ​អាស៊ី បាន​ឲ្យដឹង​ថា ថៃ​ស្ថិតនៅ​ចំណាត់​ថ្នាក់​បន្ទាប់ពី​បង់ក្លាដេស ឥណ្ឌូណេស៊ី និង​វៀតណាម ជា​ប្រទេស​ត្រូវ​បាន​គំរាមកំហែង​ដោយ​មេរោគ​អ៊ីនធឺណិត​ច្រើន​ជាង​គេ។ ដោយឡែក ហុងកុង ជប៉ុន និង​សិង្ហបុរី​ ប្រឈម​នឹង​ហានិភ័យ​នេះ​តិចតួច​ជាងគេ​ក្នុង​តំបន់។

យោង​តាម​ការ​សិក្សា​មួយ​របស់​សកលវិទ្យាល័យ​ជាតិ​សិង្ហបុរី បាន​វិភាគ​ឃើញ​ថា កុំព្យូទ័រ​ថ្មីៗ​ប្រហែល ៩០​ភាគរយ​នៅ​ប្រទេស​ថៃ និង ៧​ប្រទេស​ផ្សេង​ទៀត​នៅ​អាស៊ី កំពុង​ប្រើប្រាស់ Software ប្រភេទ Pirate ដែល​ជា​ហេតុ​ធ្វើឲ្យ​មេរោគ​ងាយ​ឆ្លង។

ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់ Hacker អាច​នាំឲ្យ​បាត់បង់​ចំនួន ៦ពាន់​លាន​ដុល្លារ សម្រាប់​សេដ្ឋកិច្ច​ពិភពលោក នៅ​មុន​ឆ្នាំ​២០២១៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;