FIFA Confederations Cup៖ ព័រទុយហ្គាល់ និង​ម៉ិកស៊ីកូ ចាប់ដៃ​គ្នា​ឡើងទៅ​វគ្គបន្ត

  • 2017-06-25 00:04:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​ក្នុង​ពូល A នៃ​ពាន​រង្វាន់ FIFA Confederations Cup បាន​បញ្ចប់​ហើយ ដោយមាន​ក្រុម២ ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ គឺ ព័រទុយហ្គាល់ និង​ម៉ិកស៊ីកូ។ ចំណែក​ក្រុម​ដែលធ្លាក់​ចេញគឺ ម្ចាស់ផ្ទះ​រុស្ស៊ី និង​ណូវែលសេឡង់។

ក្រុមម៉ិកស៊ីកូ
ក្រោយ ម៉ិកស៊ីកូ បាន​យក​ឈ្នះ រុស្ស៊ី ២-១ ឯ ព័រទុយហ្គាល់ បំបាក់ ណូវែលសេឡង់ ៤-០ កាលពី​ម្សិលមិញ បាន​ធ្វើឱ្យ ព័រទុយហ្គាល់ និង​ម៉ិកស៊ីកូ មាន ៧ពិន្ទុ​ដូចគ្នា ប៉ុន្តែ​ដោយសារ​ព័រទុយហ្គាល់ មានគ្រាប់​បាល់​ច្រើនជាង គឺបាន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី១ ក្នុងពូល ដោយត្រូវ​ប្រកួត​ជាមួយ​ក្រុម​លេខ ២ នៅ​ពូល B ក្នុង​វគ្គបន្ទាប់។

ការ​ប្រកួត​ចុងក្រោយ​នៅក្នុង​ពូល B នឹង​ធ្វើឡើង​នៅថ្ងៃទី​២៥ មិថុនា​នេះ ដោយ អាល្លឺម៉ង់ ប៉ះ កាមេរ៉ូន និង​ឈីលី ជួប អូស្ត្រាលី៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;