Ronaldo ជាប់​ជា Man of the Match ៣ប្រកួត​ជាប់​គ្នា

  • 2017-06-25 01:52:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពូល A នៃ​ពាន​រង្វាន់ FIFA Confederation Cup បាន​បញ្ចប់​ហើយ​កាលពី​យប់មិញ​នេះ។ ព័រទុយហ្គាល់ និង​ម៉ិកស៊ីកូ ជា​ក្រុម​ដែល​​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយ​រក​បាន ៧ពិន្ទុ​ដូចគ្នា​ក្នុង ៣ប្រកួត។ ចំណែក​ឯ​ក្រុម​ម្ចាស់​ផ្ទះ​រុស្ស៊ី និង​ក្រុម​នូវែលហ្សេឡង់ ត្រូវ​ធ្លាក់​ក្នុង​ពូល។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ គឺ​កីឡាករ​ប្រធាន​ក្រុម​ព័រទុយហ្គាល់ Cristiano Ronaldo បាន​ជាប់​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​ (Man of the Match) ៣ប្រកួត​ជាប់គ្នា ច្រើន​លើស​កីឡាករ​មក​ពី​ក្រុម​ផ្សេង​ទៀត។

កីឡាករ​ដែល​ឈ្នះ Man of the Match គឺ​កីឡាករ​ដែល​ទទួល​បាន​សំឡេង​បោះឆ្នោត​គាំទ្រ​ពី​សាធារណជន​ច្រើន​ជាងគេ។ ប្រិយមិត្ត​អាច​បោះឆ្នោត​នៅ​ពេល​ចប់​តង់​ទី១ រហូត​ចប់​ការ​ប្រកួត​នីមួយៗ នៅ​លើ​វិបសាយ FIFA និង App របស់ FIFA៕​

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;