Confed Cup៖ អាល្លឺម៉ង់ និង​ស៊ីលី ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ

  • 2017-06-26 01:45:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ស៊ីលី បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ តាម​ពី​ក្រោយ​ក្រុម​អាល្លឺម៉ង់ ក្នុង​ពូល B ព្រឹត្តិការណ៍ FIFA Confederations Cup 2017 បន្ទាប់ពី​ប្រកួត​បញ្ចប់​កាលពី​យប់មិញ។

ក្រុមស៊ីលី
ក្រុមអាល្លឺម៉ង់

សម្រាប់​ការ​ប្រកួត​ចុងក្រោយ ក្នុង​ពូល B នេះ ​ក្រុម​ស៊ីលី បាន​ស្មើ​ជាមួយ​ក្រុម​អូស្ត្រាលី ក្នុង​លទ្ធផល ១-១ ។ អូស្ត្រាលី រក​គ្រាប់​បាល់​បើក​ឆាក ក្នុង​នាទី​៤២ ដោយ​ខ្សែ​បម្រើ​កណ្ដាល James Troisi ។ ចំណែក ស៊ីលី ធ្វើ​បាន​សម្រេច​គ្រាប់​តាម​ស្មើ នៅ​នាទី ដោយ​ខ្សែ​បម្រើ​កណ្ដាល Martin Rodriguez នៅ​នាទី​៦៧។

ដោយឡែក ​ក្រុម​អាល្លឺម៉ង់ បាន​លត់​ក្រុម កាមេរ៉ូន ​ក្នុង​លទ្ធផល ៣-១ ។ ​អាល្លឺម៉ង់ រក​គ្រាប់​បាល់​ពី​កីឡាករ Kerem Demirbay នៅ​នាទី​៤៨, Timo Werner នាទី​៦៦ និង ៨១។ ចំណែក កីឡាករ Vincent Aboubakar ធ្វើ​បាន​សម្រេច​តែ​មួយ​គ្រាប់​គត់​សម្រាប់​កាមេរ៉ូន នៅ​នាទី៧៨។

៣ប្រកួត​កន្លង​ទៅ ​អាល្លឺម៉ង់ មាន ៧​ពិន្ទុ ឈរ​លេខ១ ខណៈ​ស៊ីលី ស្ថិត​នៅ​លេខ​២ មាន ៥​ពិន្ទុ។ រីឯ​ក្រុម​ធ្លាក់​មាន​ អូស្ត្រាលី (២ពិន្ទុ) និង កាមេរ៉ូន (១ពិន្ទុ)៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;