​ក្រុម​ដែល​ធ្វើ​ឲ្យ Messi ទឹកភ្នែក ឡើង​ប៉ះ​ក្រុម​ដែល​មាន Ronaldo

  • 2017-06-26 02:28:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ស៊ីលី បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ ​ព្រឹត្តិការណ៍ FIFA Confederations Cup 2017 ដោយ​ត្រូវ​ជួប​ក្រុម​ជើងឯក​ EURO 2016 ព័រទុយហ្គាល់ វេលា​ម៉ោង ១រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ​២០១៧ ។

ជើងឯក​ទ្វីប​អាមេរិក​ខាងត្បូង ស៊ីលី ដែល​ជា​ក្រុម​លេខ២ ​ក្នុង​ពូល B ត្រូវ​ប៉ះ​ក្រុម​ជើងឯក​ទ្វីប​អឺរ៉ុប ព័រទុយហ្គាល់ ដែល​មាន Cristiano Ronaldo និង​ដែល​បាន​បញ្ចប់​ពូល A ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១។

ដោយឡែក មួយ​គូ​ទៀត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ គឺ​ក្រុម អាល្លឺម៉ង់ ប៉ះ ម៉ិកស៊ីកូ នា​ម៉ោង ១ រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០១៧។

សូម​រំឭក​ថា ស៊ីលី ដែល​មាន​សមាជិក​ឆ្នើម Alexis Sanchez គឺ​ជា​ក្រុម​ដែល​ធ្លាប់​ធ្វើឲ្យ​តារា​បាល់ទាត់ Lionel Messi សម្រក់​ទឹកភ្នែក បន្ទាប់ពី​ពួកគេ​បាន​យក​ឈ្នះ​ជម្រើស​ជាតិ​អាហ្សង់ទីន ដោយ​បាល់​ប៉េណាល់ទី ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Copa America 2016 ។ Messi ស៊ុត​ប៉េណាល់ទី​បើក​ឆាក​ឲ្យ​អាហ្សង់ទីន តែ​ស៊ុត​មិន​ចូល ហើយ​ក៏​ជា​ចំណែក​មួយ​ធ្វើឲ្យ​ស៊ីលី ឈ្នះ​អាហ្សង់ទីន ដោយ​ទាត់​បាល់១១​ម៉ែត្រ​ចូល ៤ ទល់នឹង ២ ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;