មេរោគ​លើ Mac កើន​ឡើង​ ៧ដង​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ

  • 2017-06-26 03:10:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​របាយការណ៍​របស់ McAfee ខែមិថុនា ឆ្នាំ​២០១៧ បាន​បង្ហាញ​ថា មេរោគ​នៅ​លើ​កុំព្យូទ័រ Mac នៅ​តែ​បន្ត​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ ​គិត​ត្រឹម​ត្រីមាស​ទី១ ឆ្នាំ​២០១៦ មក​ទល់​ត្រីមាស​ទី១ ឆ្នាំ​២០១៧ មេរោគ​ទាំងនេះ​បាន​បន្ត​កើន​ចំនួន​ជាង ៧​ដង។

គិត​ត្រឹម ៣​ខែ​ដំបូង​កាលពី​ឆ្នាំ​មុន មេរោគ​លើ Mac មាន​ចំនួន​ត្រឹមតែ ១០ម៉ឺន​មេរោគ​ប៉ុណ្ណោះ។ ប៉ុន្តែ​ត្រឹម​រយៈ​ពេល​មួយ​ឆ្នាំ ចំនួន​មេរោគ​បាន​ហក់​ដល់​ជាង ៧០ម៉ឺន​មេរោគ។

ដើមឡើយ អ្នក​ប្រើប្រាស់​ជា​ច្រើន​យល់​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​របស់ Mac គឺ​មាន​សុវត្ថិភាព​ពី​មេរោគ ជាង​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេងៗ។ ប៉ុន្តែ​ការ​ពិត ពួកវា​គ្រាន់តែ​មិនងាយ​រងគ្រោះ​ដូច​កុំព្យូទ័រ​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ដទៃ​តែ​ប៉ុណ្ណោះ។

ដោយឡែក​ បើ​ប្រៀបធៀប​ជាមួយ Windows វិញ McAfee បាន​រកឃើញ ជាង ៧០០ លាន​មេរោគ​ឯណោះ ដោយ​គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០១៧៕

ប្រភព៖ Ubergizmo ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;