Galaxy Note 8 ស្កេនក្រយៅដៃលើអេក្រង់តែម្ដង?
- 2017-06-26 08:50:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Galaxy Note 8 ស្កេនក្រយៅដៃលើអេក្រង់តែម្ដង?
ចន្លោះមិនឃើញ
ក្រោយពីរឿងអាស្រូវរបស់ Galaxy Note 7 កាលពីឆ្នាំមុន Samsung បានព្យាយាមស្ដារកេរ្តិ៍ឈ្មោះរបស់ខ្លួនឡើងវិញ ដោយធ្វើការអភិវឌ្ឍលក្ខណៈពិសេសៗសម្រាប់ Galaxy Note 8 ដែលត្រូវបានរាយការណ៍ថា នឹងគ្រោងចេញនាកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ។
ទំហំ RAM របស់ Galaxy Note 8 ទំនងជាធំជាង RAM របស់ Galaxy S8 ដែលមានត្រឹមតែ 4GB ប៉ុណ្ណោះ។ Note 8 ត្រូវបានជឿថា មានទំហំ RAM 6GB អមមកជាមួយបន្ទះឈីប Snapdragon 835 ដែលមានដូច S8 ដែរ និងអេក្រង់អាចបង្ហាញរូបភាពកម្រិត 4K ស្មើនឹង Sony Xperia XZ Premium ដែរ ព្រមទាំងអាចស្កេនក្រយៅដៃលើអេក្រង់បាន។
លក្ខណៈសម្បត្តិផ្សេងៗ ដែលអាចមានលើ Note 8 គឺ
អេក្រង់ប្រភេទ Super AMOLED (កោង)
ប៊ិច S Pen
មុខងារ Bixby
Lens កាមេរ៉ាភ្លោះ
រន្ធ USB-C, រន្ធដោតកាសទំហំ ៣,៥មីល្លីម៉ែត្រ
ប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat
អាវក្រោះការពារទឹក IP68
អង្គផ្ទុកទិន្នន័យ 64GB (អាចបន្ថែម microSD បាន)
មុខងារសាកថ្មរហ័ស និងសាកដោយឥតប្រើខ្សែ៕