ជាង ៦ម៉ឺន​គណនី​នៅ​វៀតណាម ត្រូវ​បាន​លួច​

  • 2017-06-27 00:57:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Hacker បាន​បង្កើត Extension ក្លែងក្លាយ​របស់ Google Chrome ដើម្បី​លួច​យក​លេខ​សម្ងាត់​នៃ​គណនី Facebook, Gmail និង Yahoo Mail ប្រមាណ​ជាង ៦៦០០០ គណនី​នៅ​ប្រទេស​វៀតណាម កាលពី​ពេល​ថ្មីៗ​នេះ។

​ការ​ស៊ើប​អង្កេត​ជំហាន​ដំបូង​បាន​រក​ឃើញ​ថា កុំព្យូទ័រ​របស់​បុគ្គលិក​ស្ថាប័ន​នានា​ត្រូវ​បាន​លួច​ដោយ Hacker ដែល​បាន​បង្កើត​ជា​មេរោគ​មួយ​បន្លំ​ខ្លួន​ជា Internet Download Manager extension នៅ​លើ Google Chrome ។

ក្រុមហ៊ុន​សន្តិសុខ​ប្រព័ន្ធ​អ៊ីនធឺណិត VCCorp ដែល​មាន​ទីតាំង​នៅ​វៀតណាម បាន​ប៉ាន់ស្មាន​ថា គណនី Facebook ប្រហែល ៥៥០០០​គណនី, Gmail ប្រហែល ៦០០០​គណនី និង Yahoo Mail ៥០០០​គណនី​ត្រូវ​បាន​លួច។ ក្នុង​នោះ មាន​គណនី​របស់​បុគ្គលិក​ធនាគារ​ធំ​ៗ​នៅ​វៀតណាម ដូចជា Vietcombank, VeitinBank, BIDV និង OCB ជាដើម។

ការ​វាយប្រហារ​នេះ បាន​កើតឡើង​បន្ទាប់ពី​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ក្នុង​ប្រទេស​នេះ​ត្រូវ​បាន Hack ដោយ​មេរោគ WannaCry ដែល​បាន​វាយប្រហារ​នៅ​ពាសពេញ​ពិភពលោក កាលពី​ជាង ១​ខែ​មុន៕

ប្រភព៖ tuoitrenews ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;