BMW X3 ថ្មី មក​ដល់​អាស៊ី​អាគ្នេយ៍​ចុង​ឆ្នាំ​នេះ

  • 2017-06-27 02:19:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត BMW X3 ជំនាន់​ទី៣ ត្រូវ​បាន​បង្ហាញ​ជាផ្លូវការ​ដោយ​ក្រុមហ៊ុន BMW កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​នឹង​ទៅ​​ដល់​ទីផ្សារ​ប្រទេស​ថៃ ក្នុង​អំឡុង​ត្រីមាស​ទី៤ នៃ​ឆ្នាំ​២០១៧។

រថយន្ត​ប្រភេទ SUV ទំហំ​មធ្យម​នេះ ជា​គ្រួសារ​របស់ BMW X1 និង X5។ សម្រាប់​ជំនាន់​ទី៣​នេះ X3 មាន​ទំហំ ធំ​ជាង​ម៉ូដែល​ជំនាន់​មុន​បន្តិច ប៉ុន្តែ​មាន​ទម្ងន់​ស្រាល​ជាង។ ទីផ្សារ​ថៃ នឹង​នាំចូល X3 ដែល​មាន​កម្លាំង ១៩០​សេះ ម៉ាស៊ីន​ម៉ាស៊ូត ចំណុះ ២,០លីត្រ។ ល្បឿន​ពី ០-១០០ គ.ម/ម ប្រើ​រយៈ​ពេល ៨​វិនាទី។

X3 ជំនាន់​ទី៣ មាន​ប្រភេទ​កម្លាំង​ម៉ាស៊ីន​ផ្សេង​ទៀត ដូចជា ១៨៤​សេះ ២៥២​សេះ និង ២៦៥​សេះ។ BMW បាន​បញ្ចេញ​ប្រភេទ ៣៦០​សេះ ម៉ាស៊ីន​ស៊ី​សាំង ចំណុះ ៣,០​លីត្រ ដើម្បី​ប្រជែង​ជាមួយ​រថយន្ត​ក្រុមហ៊ុន​ប្រកួត​ប្រជែង​ដែល​មាន​កម្លាំង​ប្រហាក់ប្រហែល​គ្នា។ គ្រប់​ប្រភេទ​ទាំងអស់ បាន​ប្រើប្រាស់​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៨​វគ្គ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;