ឃឹម ឌីម៉ា សង្ឃឹម​ជា​ពី​របួស​ដៃ​ទាន់​ស៊ីហ្គេម

  • 2017-06-27 07:20:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​លេង​គុន​ខ្មែរ ឃីម ឌីម៉ា បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា របួស​ដៃ​របស់​គេ​នឹង​ជា​ទាន់​ព្រឹត្តិការណ៍​ស៊ីហ្គេម ២០១៧ នា​ខែ​សីហា​ខាងមុខ​នេះ។

ជើង​ខ្លាំង​រហស្សនាម​នាគ​ខ្មៅ បាន​ឲ្យដឹង​ថា គេ​បាន​ទៅ​ពិនិត្យ​ដៃ​ស្ដាំ​ដែល​បាក់​នេះ កាលពី​ថ្ងៃ​ចន្ទ តែ​ពុំ​ទាន់​ដឹង​ច្បាស់​ថា ត្រូវ​ចំណាយ​ពេល​សម្រាក​រយៈ​ពេល​យូរ​ប៉ុណ្ណា​នោះ​ទេ។

ម្ចាស់​ខ្សែ​ក្រវាត់​គោ​ជល់ CNC រៀបរាប់៖ «ដៃ​ខ្ញុំ​បាក់​តាំងពី​ប្រកួត​ជាមួយ​ឌុម កែវដា វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ ឥឡូវ​ដឹង​ច្បាស់​ថា ពេល​ណា​ជា​ទេ​ តែ​ខ្ញុំ​សង្ឃឹម​ថា​ជា​ទាន់​ស៊ីហ្គេម​ ហើយ​បើ​ជា​ទាន់​មែន​នោះ ខ្ញុំ​នឹង​ប្រឹងប្រែង​​ប្រកួត​ឲ្យ​បាន​ល្អ​ដើម្បី​យក​មេដាយ​ជូន​​កម្ពុជា​»

គួរ​បញ្ជាក់​ថា ឃីម ឌីម៉ា ត្រូវ​បាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ជ្រើស​រើស​ជំនួស​ ឡៅ ចន្ទ្រា ក្នុង​វិញ្ញាសា​គុន​ប្រភេទ​ទម្ងន់​ ៦៣គីឡូក្រាម ដើម្បី​ប្រជែង​យក​​មេដាយ​ស៊ីហ្គេម ២០១៧៕

ប្រភព៖ កីឡាដេលី ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;