Nikon បង្កើតកំណត់ត្រាមួយ ក្នុងសៀវភៅ Guinness
- 2017-06-27 08:18:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nikon បង្កើតកំណត់ត្រាមួយ ក្នុងសៀវភៅ Guinness
ចន្លោះមិនឃើញ
Nikon បានទទួលពានរង្វាន់ពីភ្នាក់ងារកំណត់ត្រាពិភពលោក Guinness World Record កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីបុគ្គលិកខ្លួនរាប់ពាន់នាក់ បានឈរបង្កើតជារូបកាមេរ៉ាមួយ។
ដើម្បីជាការរំឭកខួបលើកទី១០០ឆ្នាំរបស់ខ្លួន Nikon ក៏បានបង្កើតជាសកម្មភាពនេះឡើយ នៅក្បែរអគារអ៊ីតាលីមួយខ្នង។ ក្រុមមនុស្សទាំងអស់ ដែលមានគ្នាលើសពី ១០០០នាក់ គឺជាភ្នាក់ងារចែកចាយរបស់ Nikon នៅប្រទេសអ៊ីតាលី រួមមាន Nital និង Media Italia។
ទន្ទឹមនេះ ក្រុមហ៊ុនក៏បានបង្ហាញប្រភេទ Lens កាមេរ៉ា និងរបស់របរផ្សេងៗទាក់ទងនឹងកាមេរ៉ាផងដែរ៕