Confed Cup៖ រឿងរ៉ាវ​មួយ​ចំនួន​ដែល​អ្នក​គួរ​ដឹង​ក្នុង​ជំនួប​ព័រទុយហ្គាល់ Vs ស៊ីលី យប់​នេះ

  • 2017-06-28 09:56:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ជើងឯក​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​ឆ្នាំ​២០១៦ ព័រទុយហ្គាល់ នឹង​ប្រកួត​តទល់​នឹង​ក្រុម​ជើងឯក​ទ្វីប​អាមេរិក​ខាងត្បូង​ឆ្នាំ​២០១៦ ស៊ីលី ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ FIFA Confederations Cup នៅ​ប្រទេស​រុស្ស៊ី នា​ម៉ោង ១ រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី២៩ ខែ​មិថុនា ឆ្នាំ​២០១៧។

ព័រទុយហ្គាល់ បាន​ឈាន​ដល់​វគ្គ​នេះ បន្ទាប់ពី​បញ្ចប់​ការ​ប្រកួត​ក្នុង​ពូល នៅ​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​នោះ ឈ្នះ ២ និង ស្មើ ១ ប្រកួត។ ចំណែក ស៊ីលី បញ្ចប់​ក្នុង​ពូល​នៅ​ចំណាត់​ថ្នាក់​លេខ​២ ដោយ ៣​ប្រកួត ឈ្នះ ២ និង ស្មើ ១ ។

កីឡាករ​ក្រុម​និមួយៗ ដែល​អាច​ចូល​លេង​យប់​នេះ

ព័រទុយហ្គាល់ (អ្នក​ចាំទី៖ Patricio; ខ្សែ​ការពារ៖ Cedric, Fonte, Alves, Eliseu; ខ្សែ​បម្រើ៖ Quaresma, Moutinho, Carvalho, Bernardo Silva; ខ្សែ​ប្រយុទ្ធ៖ Andre Silva, Ronaldo)។

ស៊ីលី (អ្នក​ចាំទី៖ Bravo; ខ្សែ​ការពារ៖ Isla, Medel, Jara, Beausejour; ខ្សែ​បម្រើ៖ Aranguiz, Marcelo Diaz, Vidal, Fuenzalida; ខ្សែ​ប្រយុទ្ធ៖ Vargas, Alexis)។

រឿងរ៉ាវ​សំខាន់ៗ

  • ជំនួប​យប់​នេះ ជា​ការ​ប៉ះ​គ្នា​លើក​ទី៣ រវាង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ជា​មួយ ស៊ីលី។ ជួប​គ្នា​ក្នុង​ការ​ប្រកួត​ផ្លូវការ​ជា​លើក​ទី១ កាល​ពី​ឆ្នាំ​១៩២៨ ព័រទុយហ្គាល់ យកឈ្នះ ៤-២ នៅ​កីឡា​អូឡាំពិក ។ ជួប​គ្នា​លើក​ចុងក្រោយ​នៅ​ឆ្នាំ២០១១ ក្រុម​ទាំងពីរ​បញ្ចប់​ត្រឹម​លទ្ធផល ១-១។

  • ព័រទុយហ្គាល់ រក​គ្រាប់​បាល់​បាន​យ៉ាង​ហោច​ណាស់ ២​គ្រាប់ ក្នុង ៩​ប្រកួត​នៃ ១០​ប្រកួត​ចុងក្រោយ។

  • ស៊ីលី ស៊ុត​បញ្ចូល​ទី​លើ​គូ​ប្រកួត​របស់​ខ្លួន​បាន​យ៉ាងតិច ១​គ្រាប់ ក្នុង ១០​ប្រកួត​នៃ ១១​ប្រកួត​ចុង​ក្រោយ។

  • Cristiano Ronaldo ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ (២​គ្រាប់) ក្នុង​ព្រឹត្តិការណ៍ FIFA Confederations Cup 2017 ហើយ​ក៏​ធ្វើ​បាន​បាល់ Assist ១​លើក​ផងដែរ។

  • ព័រទុយហ្គាល់ រក​បាន ៧​គ្រាប់​ក្នុង​ព្រឹត្តិការណ៍​ដដែល ស្មើ​ជាមួយ ក្រុម​អាល្លឺម៉ង់ ដែល​ត្រូវ​ប្រកួត​នៅ​យប់​ស្អែក​ជាមួយ​ម៉ិកស៊ីកូ។

  • ស៊ីលី ជា​ក្រុម​ដែល​រក​គ្រាប់​បាល់​លើ​គូ​ប្រកួត​តិច​បំផុត ក្នុង​ចំណោម​ក្រុម​ទាំង៤ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ។ ប៉ុន្តែ គូ​ប្រកួត​​ស៊ុត​បញ្ចូល​ទី​ស៊ីលី បាន​ត្រឹម​តែ ២​គ្រាប់​ប៉ុណ្ណោះ (ស្មើ​ព័រទុយហ្គាល់)៕

ខ្លីៗ ទស្សន៍ទាយថា ព័រទុយហ្គាល់ អាចឈ្នះស៊ីលី ក្នុងលទ្ធផល ២-០

ប្រភព៖ The Hard Tackle ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;