Bravo ធ្វើ​ឲ្យ Ronaldo ​បាន​ត្រឹម​ឈរ​មើល​ក្រុម​ព័រទុយហ្គាល់​ធ្លាក់​ពី Confed Cup

  • 2017-06-29 01:46:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ចាំទី Claudio Bravo របស់​ក្រុម Manchester City ត្រូវ​បាន​ចាត់​ទុក​ជា​វីរបុរស​របស់​ក្រុម​ស៊ីលី បន្ទាប់ពី​រូបគេ​បាន​ជួយ​សង្គ្រោះ​បាល់ ១១​ម៉ែត្រ​បាន​ចំនួន ៣​លើក​ពី​ការ​ទាត់​របស់​ព័រទុយហ្គាល់ ក្នុង​ការ​ទាត់​ប៉េណាល់ទី ក្រោយ​លទ្ធផល​ស្មើគ្នា ០-០ ក្នុង ១២០​នាទី។ ចំណែក Cristiano Ronaldo បាន​ត្រឹម​ឈរ​មើល​ព័រទុយហ្គាល់​ចាញ់ ទាំង​មិន​បាន​ស៊ុត។

Bravo បាន​សង្គ្រោះ​បាល់​ពី​ការ​ទាត់​របស់ Ricardo Quaresma, Joao Moutinho និង Nani ខណៈ​ស៊ីលី ទាត់​បញ្ចូល​ទី​បាន​ ៣គ្រាប់​ដំបូង ក្នុង​ការ​ស៊ុត ៥​គ្រាប់​នៅ​វគ្គ​ទាត់​កាត់​សេចក្ដី។ ការ​ជួយ​សង្គ្រោះ​ដ៏​អស្ចារ្យ​នេះ ធ្វើ​ឲ្យ Ronaldo ដែល​ជា​អ្នក​ស៊ុត​ទី៥ របស់​ព័រទុយហ្គាល់ គ្មាន​ឱកាស​បាន​ស៊ុត​ឡើយ។

អំឡុង​ការ​ប្រកួត ១២០​នាទី ស៊ី​លី បាន​ការ​គ្រប់គ្រង​បាល់​បាន​ច្រើន​ជាង ព័រទុយហ្គាល់ ពោល​គឺ ៥៩% ទល់​នឹង ៤១% ។ ស៊ីលី ស៊ុត​បាន ១៦​ជើង ចំ​គោលដៅ ៣​លើក រីឯ ព័រទុយហ្គាល់ ស៊ុត​បាន ១៤​ជើង ចំ​គោល​ដៅ ៣​លើក ដូច​គ្នា។

ដូច្នេះ ស៊ីលី ត្រូវ​ចាំ​អ៊ុត​មើល​គូប្រកួត​របស់​ខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ FIFA Confederations Cup 2017 ដែល​នៅ​សល់​១គូ​ទៀត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ រវាង​ក្រុម​អាល្លឺម៉ង់ ជាមួយ ម៉ិកស៊ីកូ យប់​នេះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;