លោក Duterte ប្រាប់ឱ្យកងទ័ពកម្ទេចក្រុមឧទ្ទាម ដោយមិនចាំបាច់ខ្វល់ពីការស្លាប់ជនស៊ីវិល
- 2017-06-29 04:03:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក Duterte ប្រាប់ឱ្យកងទ័ពកម្ទេចក្រុមឧទ្ទាម ដោយមិនចាំបាច់ខ្វល់ពីការស្លាប់ជនស៊ីវិល
ចន្លោះមិនឃើញ
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានបញ្ជាក់កាលពីថ្ងៃទី២៨មិថុនាថា លោកនឹងការពារកងទ័ព ប្រសិនបើពួកគេ បានសម្លាប់ជនស៊ីវិល ដោយចេតនា ក្នុងប្រតិបត្តិការកម្ទេចក្រុមឧទ្ទាម នៅក្រុង Marawi។
លោក Duterte ពន្យល់ថា ប្រសិនបើមានអ្នកកាន់កាំភ្លើង ហើយបុគ្គលនោះពុំមែនជាទាហាន និងប៉ូលិសនោះ គឺគ្រាន់តែសម្លាប់ចោលតែម្តង។ «នោះជាបញ្ជារបស់ខ្ញុំ ព្រោះពួកគេសម្លាប់យើង»។ ប្រសិនបើក្រុមឧទ្ទាមប្រមូលផ្តុំគ្នានៅកន្លែងណាផ្សេងទៀតនោះ លោកនឹងពិចារណា ចាត់វិធានការបន្ថែមទៀតដូចជាការពង្រឹងច្បាប់ និងការចាប់ខ្លួនដោយមិនចាំបាច់មានដីការ។
កាលពីខែមុន លោក Duterte បានប្រកាសច្បាប់អាជ្ញាសឹកនៅក្រុង Marawi ដើម្បីដោះស្រាយវិបត្តិ ពោលគឺកម្ទេចក្រុមឧទ្ទាមដែលបានដណ្តើមកាន់កាប់ក្រុងភាគខាងត្បូងនេះ។ សង្គ្រាមនេះ បានធ្វើឲ្យមនុស្សជាង ៤០០នាក់បានស្លាប់៕