Avatar វគ្គ២ ជា​រឿង​ប្រភេទ 3D ដំបូង​ដែល​មិន​ចាំ​បាច់​ពាក់​វ៉ែនតា 3D មើល

  • 2017-06-29 07:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភាពយន្ត Avatar 2 នឹង​ត្រូវ​ផលិត​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​បំផុត ដែល​អាច​ឲ្យ​ទស្សនិកជន​ទស្សនា​ដោយ​មិន​ចាំ​បាច់​ពាក់​វ៉ែនតា 3D ក៏​អាច​មើល​ចេញ​ជា 3D បាន​។

ក្រុមហ៊ុន​ថត Lighstorm Entertainment របស់​អ្នក​ដឹកនាំ​រឿង James Cameron នឹង​សហការ​ក្នុង​ការ​អភិវឌ្ឍ​ច្នៃប្រឌិត រឿង​បែប 3D ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​បញ្ចាំង​រឿង Christie Digital។ តាម​រយៈ​កិច្ច​សន្យា​របស់​ក្រុមហ៊ុន​ទាំងពីរ Lighstorm Entertainment នឹង​អាច​ប្រើប្រាស់​ប្រព័ន្ធ​បញ្ចាំង​ឡាស៊ែរ Christie Mirage 4KLH RGB ដែល​អាច​ធ្វើឲ្យ​វីដេអូ 3D កម្រិត 4K បង្ហាញ​ក្នុង​កម្រិត 120 fps។

ប្រព័ន្ធ​បញ្ចាំង​ឡាស៊ែរ RGB នេះ ធ្វើការ​ដោយ​ការ​ញែក​កាំរស្មី​ឡាស៊ែរ​ពណ៌ ក្រហម ខៀវ និង​បៃតង ពី​គ្នា ដើម្បី​បង្កើត​ជា​ពន្លឺ។ វា​អាច​ត្រូវ​ការ​ឡាស៊ែរ​ចំនួន ១២ ដើម្បី​អាច​បង្ហាញ​ជា​រូបភាព​បាន​ធំ។ ប្រព័ន្ធ​នេះ​​ធ្លាប់​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ភាពយន្ត “Billy Lynn's Long Halftime Walk” របស់​លោក Ang Lee ដែល​មាន​កម្រិត 120 fps ។ សម្រាប់​ភាពយន្ត​ទូទៅ ត្រូវ​បាន​ថត​ត្រឹមតែ​កម្រិត 24 fps តែ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា ភាពយន្ត Avatar 2 គ្រោង​ដាក់​បញ្ចាំង​ជា​ផ្លូវការ នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៧៕

ប្រភព៖ ibtimes ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;