ត្រឹម១ឆ្នាំ វៀតណាមនាំចេញផ្លែស្រកានាគ បានជិត១ពាន់លានដុល្លារ
- 2017-06-29 07:17:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹម១ឆ្នាំ វៀតណាមនាំចេញផ្លែស្រកានាគ បានជិត១ពាន់លានដុល្លារ
ចន្លោះមិនឃើញ
ផ្លែស្រកានាគរបស់វៀតណាម កំពុងត្រូវបាននាំចេញទៅកាន់ទីផ្សារនៅ ៤០ប្រទេសទូទាំងពិភពលោក ដែលរួមមានដូចជា ប្រទេសចិន ថៃ និងឥណ្ឌូណេស៊ីជាដើម។ នេះបើយោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាម។
ផ្លែស្រកានាគជាផ្លែឈើដែលវៀតណាម នាំចេញបានច្រើនជាងគេ ក្នុងចំណោមផ្លែឈើទាំងអស់ដែលប្រទេសនេះនាំចេញ។ ក្នុងឆ្នាំ២០១៦កន្លងទៅ វៀតណាម បានរកចំណូលពីការនាំចេញផ្លែស្រកានាគ បាន ៨៩៥,៧លានដុល្លារ ដែលស្មើនឹង ៥០,៣% នៃផ្លែឈើសរុបដែលនាំចេញ។
ចំនួននេះ អាចនឹងបន្តកើនឡើងបន្ថែមទៀត ក្រោយវៀតណាម បានបន្ថែមទីផ្សារថ្មី ដូចជា ឥណ្ឌា នូវែលហ្សេឡង់ អូស្រ្ដាលី និងស៊ីលី៕