6D Mark II ចេញ​ហើយ តើសមត្ថភាព​ខ្លាំង​ជាង 6D ជំនាន់​មុន​អ្វីខ្លះ?

  • 2017-06-29 08:57:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Canon ទើបតែ​ប្រកាស​បង្ហាញ​ផ្លូវ​ការ​នូវ​កាមេរ៉ា DSLR ម៉ូដែល 6D Mark II ដែល​មាន​តម្លៃ​ប្រហែល ២០០០​ដុល្លារ (បរទេស)។ ដោយសារ​កាមេរ៉ា​នេះ ទើប​តែ​បង្ហាញ​ខ្លួន ដូច្នេះ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ដែល​កំពុង​រង់ចាំ​ជាវ​ម៉ូដែល​នេះ ​ប្រាកដ​ជា​ចង់​ដឹង​ពី​លក្ខណៈ​ខុស​ប្លែក​គ្នា​ពី​ម៉ូដែល 6D ស៊េរី​ចាស់ ដែល​ចេញ​តាំង​ពី​ឆ្នាំ​២០១២ មក​ម្ល៉េះ។

មុខងារ​ពិសេសៗ

Canon 6D Mark II ត្រូវ​បាន​បំពាក់ Sensor កម្រិត 26.2MP Full-Frame, ISO ខ្ពស់​ត្រឹម 40000 ដែល​អាច​ពង្រឹក​ដល់ 102400 ។ វា​ប្រើប្រាស់​ម៉ាស៊ីន​ដំណើរការ DIGIC 7 ដែល​មាន​សមត្ថភាព​ប្រសើរ​ជាង DIGIC 6 របស់ Canon 6D ចំនួន ១៤ ​ដង។ ជា​ធម្មតា កា​ថត​វីដេអូ​កម្រិត​ Full HD អាច​ទទួល​យក​បាន ប៉ុន្តែ Canon មិន​ទាន់​បាន​ដាក់​ឲ្យ 6D Mark II ថត​បាន​កម្រិត 4K នៅ​ឡើយទេ។

6D Mark II ប្រើ​ប្រាស់​កញ្ចក់ Pentaprism បំបាក់​លើ Viewfinder ដែល​បង្ហាញ​ទំហំ​រូបភាព​ពិត​ដូច​មើល​ឃើញ​នឹង​ភ្នែក ៩៨% ធំ​ជាង Viewfinder របស់ 6D ចំនួន ១%។ ចំណុច​បន្ថែម​មួយ​ទៀត ដែល​ម៉ូដែល​ថ្មី​នេះ ប្រសើរ​ជាង 6D គឺ​អេក្រង់ LCD ថ្មី​ដែល​មាន​ទំហំ ៣​អ៊ីញ ១,០៤ លាន​ចំណុច។ មុខងារ​ផ្សេងៗ​ទៀត មាន​ដូចជា Wi-Fi, NFC, Bluetooth, GPS និង​មុខងារ​ទប់​លំនឹង​នៅ​ពេល​ថត​វីដេអូ។

រូបរាង

តួ​ខ្លួន​របស់ 6D Mark II ធ្វើ​ឡើង​ពី​អាលុយមីញ៉ូម លាយ​នឹង​ប៉ូលីកាបូណាត ជាមួយ​សរសៃ​កញ្ចក់។ វា​ក៏​អាច​ការពារ​ពី​ធូលី​ផងដែរ។ ការ​កាន់​នៅ​ក្នុង​ដៃ​មាន​ភាព​ងាយស្រួល ជាមួយ​ទម្ងន់ ៧៦៥​ក្រាម ដែល​ធ្ងន់​ជាង 6D ចំនួន ១០​ក្រាម។ ក្នុង​ប្រអប់ អ្នក​ប្រើប្រាស់​អាច​ទទួល​បាន Lens ប្រភេទ EF 24-105mm f/3.5-5.6 STM ។

Autofocus

ធៀប​នឹង 6D ស៊េរី​ចាស់​ដែល​មាន​ប្រព័ន្ធ Autofocus (AF) ត្រឹមតែ ១១​ចំណុច 6D Mark II មាន​ប្រព័ន្ធ AF រហូត​ដល់ ៤៥​ចំណុច។ ចំពោះ​ប្រព័ន្ធ Dual Pixel CMOS AF ក៏​មាន​នៅ​លើ​ម៉ូដែល​ថ្មី​នេះ​ផង​ដែរ។

សមត្ថភាព​ចាប់​យក​រូបភាព

ខណៈ​ដែល 6D អាច​ថត​បាន​ត្រឹមតែ ៤,៥​សន្លឹក​ក្នុង​មួយ​វិនាទី 6D Mark II អាច​ចាប់​យក​រូប​ភាព​បាន រហូត​ដល់ ៦,៥​សន្លឹក​ក្នុង​មួយ​វិនាទី៕

ប្រភព៖ The Verge | Techradar ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;