អគ្គិភ័យ កំពុង​ឆាបឆេះ​កាស៊ីណូ​ឡឺម៉ាកាវ នៅក្រុង​បាវិត

  • 2017-06-29 09:26:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នា​រសៀល​ថ្ងៃទី២៩​មិថុនា​នេះ មាន​អគ្គិភ័យ​កំពុងតែ​ឆេះ​យ៉ាង​សន្ធោសន្ធៅ នៅក្នុង​កាស៊ីណូ​ឡឺម៉ាកាវ ដែលស្ថិត​ក្នុង​ភូមិ​បាវិតកណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ នេះបើ​តាមការ​ចេញផ្សាយ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ។

រូបថត៖ Facebook Year Chanda
កម្លាំង​នគរបាល​ក្រុង​បាវិត និង​រថយន្ត​ពន្លត់​អគ្គីភ័យ​កំពុងតែ​សកម្ម​ក្នុងការ​បាញ់​ពន្លត់ តែ​ស្ថានភាព​ហាក់​ខ្លាំងខ្លា​ណាស់ ដោយសារ​កំដៅថ្ងៃ​ខ្លាំង​ផង ហើយ​រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ក៏​កំពុង​បញ្ជួន​ទៅ​ជួយ​អន្តរាគមន៍​បន្ថែមទៀត​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;