Confed Cup៖ រឿងរ៉ាវ​សំខាន់​ៗ មុន​ការ​ជួប​គ្នា​រវាង​អាល្លឺម៉ង់ ជាមួយ​ម៉ិកស៊ីកូ យប់​នេះ

  • 2017-06-29 09:58:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វេលា​ម៉ោង ១ រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០១៧ ក្រុម​មកពី​អឺរ៉ុប ​អាល្លឺម៉ង់ នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​មកពី​អាមេរិក​ខាង​ត្បូង ម៉ិកស៊ីកូ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ FIFA Confederations Cup 2017 នៅ​ប្រទេស​រុស្ស៊ី។

ក្រុមអាល្លឺម៉ង់
ក្រុមម៉ិកស៊ីកូ

​អាល្លឺម៉ង់ ឡើង​មក​ពី​ពូល B ក្នុង​នាម​ជា​ក្រុម​លេខ​១ មាន​ចំនួន ៧​ពិន្ទុ ដោយ​ប្រកួត​ចំនួន ៣​លើក ឈ្នះ​២ និង​ស្មើ​១ ។ កីឡាករ Leon Goretzka, Joshua Kimmich និង Kerem Demirbay គឺ​ជា​បេក្ខភាព​ដែល​លេង​បាន​ល្អ​នា​ពេល​កន្លង​មក ហើយ​សមាជិក​របស់​ក្រុម PSG គឺ Julian Draxler គឺជា​កីឡាករ​ដ៏​សំខាន់​ក្នុង​នាម​ជា​ប្រធាន​ក្រុម។

រីឯ ម៉ិកស៊ីកូ វិញ ឆ្លង​មក​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​បញ្ចប់​ក្នុង​ពូល​នៅ​ចំណាត់​ថ្នាក់​លេខ​២ ជាមួយ ៧​ពិន្ទុ។ ក្រុម​នេះ បាន​ស៊ុត​បញ្ចូល​ទី​ក្រុម​គូ​ប្រកួត​បាន​យ៉ាង​តិច ២​គ្រាប់ ក្នុង​មួយ​ប្រកួត ​ក្នុង​ចំណោម ៣​ប្រកួត​កន្លង​មក។

កីឡាករ​ក្រុម​និមួយៗ​ដែល​អាច​ចូល​លេង​យប់​នេះ

​- អាល្លឺម៉ង់ (អ្នក​ចាំទី៖ Ter Stegen; ខ្សែ​ការពារ៖ Ginter, Mustafi, Rudiger; ខ្សែ​បម្រើ៖ Hector, Can, Goretzka, Kimmich, Draxler, Stindl; ខ្សែ​ប្រយុទ្ធ៖ Werner ។

  • ម៉ិកស៊ីកូ (អ្នក​ចាំទី៖ Ochoa; ​ខ្សែ​ការពារ៖ Alanis, Moreno, Araujo, Layun; ​ខ្សែ​បម្រើ៖ Dos Santos, Herrera, Aquino; ​ខ្សែ​ប្រយុទ្ធ៖ Vela, Hernandez, Jimenez ។

រឿងរ៉ាវ​សំខាន់ៗ

  • ​អាល្លឺម៉ង់ និង ម៉ិកស៊ីកូ ធ្លាប់​ជួប​គ្នា ៤​លើក ប៉ុន្តែ​ម៉ិកស៊ីកូ មិន​ធ្លាប់​ឈ្នះ​អាល្លឺម៉ង់ ​ឡើយ។

  • ជួប​គ្នា​លើក​ចុងក្រោយ​រវាង​ក្រុម​ទាំងពីរ​កាល​ពី​ឆ្នាំ​២០០៥ ​ក្នុង​ព្រឹត្តិការណ៍ Confederations Cup ​អាល្លឺម៉ង់ បាន​យក​ឈ្នះ​ម៉ិកស៊ីកូ ​ក្នុង​លទ្ធផល ៤-៣ នៅ​ម៉ោង​បន្ថែម ហើយ​អ្នក​ស៊ុត​គ្រាប់​ជ័យជម្នះ​ឲ្យ​ក្រុម​ឥន្ទ្រី​ដែក គឺ​កីឡាករ Michael Ballack អតីត​ខ្សែ​បម្រើ​ក្រុម Chelsea។

  • កាល​ពី ២​ប្រកួត​ចុងក្រោយ​ក្នុង​ពូល A ម៉ិកស៊ីកូ ត្រូវ​ក្រុម​គូ​ប្រកួត​ជា​អ្នក​រក​គ្រាប់​នាំ​មុខ​បាន​មុន ប៉ុន្តែ​ក្រោយ​ចប់ ៩០នាទី ពួកគេ​មិន​ធ្លាប់​ចាញ់​ម្ដង​ណា​ឡើយ។

សម្រាប់​ក្រុម​ទាំង​ពីរ ប្រសិនបើ​ក្រុម​ណា​ឈ្នះ នឹង​ត្រូវឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ជួប​ក្រុម​ស៊ីលី ដែល​កំពុង​រង់ចាំ​ស្រាប់ ក្រោយ​យក​ឈ្នះ​ព័រទុយហ្គាល់​ដោយ​ទាត់​បាល់ ១១​ម៉ែត្រ ក្នុង​លទ្ធផល ៣-០។

ខ្លីៗ ទស្សន៍ទាយ​ថា អាល្លឺម៉ង់ នឹង​យក​ឈ្នះ​ ម៉ិកស៊ីកូ ក្នុង​លទ្ធផល ៣-១

ប្រភព៖ The Hard Tackle ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;