បំផ្ទុះគ្រាប់បែកអត្តឃាត សម្លាប់មនុស្ស ១៤នាក់ ក្នុងជុំរុំភៀសខ្លួន នៅអ៊ីរ៉ាក់
- 2017-07-03 02:53:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បំផ្ទុះគ្រាប់បែកអត្តឃាត សម្លាប់មនុស្ស ១៤នាក់ ក្នុងជុំរុំភៀសខ្លួន នៅអ៊ីរ៉ាក់
ចន្លោះមិនឃើញ
យ៉ាងហោចណាស់មនុស្ស១៤នាក់ (កុមារ៤នាក់) បានបាត់បង់ជីវិត និង២០នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្រោយមានការបំផ្ទុះគ្រាប់បែកអត្តឃាតមួយធ្វើឡើងដោយបុរសម្នាក់ ក្នុងជុំរុំជនភៀសខ្លួន នៅខេត្ត Anbar ប្រទេសអ៊ីរ៉ាក់ កាលពីម្សិលមិញ។
បន្ទាប់ពីកើតហេតុការណ៍ខាងលើ ជនភៀសខ្លួនទាំងអស់ ត្រូវបានជម្លៀសចេញទៅជុំរុំសុវត្ថិភាពមួយផ្សេងទៀត។ បច្ចុប្បន្ន មិនទាន់មានក្រុមភេរវកម្មណាមួយចេញមុខអះអាងនៅឡើយទេ។