Wawrinka ធ្លាក់ជុំទី១ ខណៈ Nadal ឡើង នៅពាន Wimbledon
- 2017-07-04 06:32:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Wawrinka ធ្លាក់ជុំទី១ ខណៈ Nadal ឡើង នៅពាន Wimbledon
ចន្លោះមិនឃើញ
ជើងឯក Grand Slam ចំនួន ៣សម័យកាល Stan Wawrinka បានទទួលរងបរាជ័យក្នុងការប្រកួតជុំដំបូងនៅក្នុងព្រឹត្តិការណ៍ Wimbledon ប្រទេសអង់គ្លេស ហើយក៏ជាជើងខ្លាំងដំបូងគេ ដែលត្រូវហាលអាវមុនគេ កាលពីម្សិលមិញ។
កីឡាករវាយកូនបាល់សញ្ជាតិស្វីសដដែល បានចាញ់យុវជនអាយុ ២១ឆ្នាំ Daniil Medvedev របស់រុស្ស៊ី ដោយពិន្ទុ ៦-៤, ៣-៦, ៦-៤ និង ៦-១ ។ ជ័យជម្នះនេះក៏ជាការបង្ហាញខ្លួនលើកទីមួយរបស់ Medvedev ដែលមានចំណាត់ថ្នាក់លេខ ៤៩ ពិភពលោក ក្នុងព្រឹត្តិការណ៍ខាងលើផងដែរ។
ដោយឡែក កីឡាករអេស្ប៉ាញ Rafael Nadal បានបន្តដំណើរឆ្ពោះទៅរកពានរង្វាន់ Wimbledon ជាលើកទី៣ របស់ខ្លួន ដោយយកឈ្នះលើអ្នកវាយកូនបាល់មកពីអូស្ត្រាលី John Millman ដោយពិន្ទុ ៦-១, ៦-៣ និង ៦-២ ។
Nadal បានអវត្តមានពីព្រឹត្តិការណ៍នេះ កាលពីឆ្នាំ២០១៦ បន្ទាប់ពីរូបគេបានធ្លាក់ចេញជាបន្តបន្ទាប់ ដោយគូប្រកួតដែលមានចំណាត់ថ្នាក់ជាង ១០០ ពិភពលោក ដែលខ្លួនបានប្រកួតនៅកម្មវិធីចំនួន៤ ចុងក្រោយ នៅក្នុងប្រទេសអង់គ្លេស៕