តារា​ល្បីៗ​នៅ​លើ Instagram បង្ហោះ Status ម្ដង រក​លុយ​បាន​ប៉ុន្មាន?

  • 2017-07-04 06:42:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Instagram មិន​មែន​ត្រឹម​តែ​ជា​បណ្ដាញ​សង្គម ដោយ​គ្រាន់​តែ​បង្ហោះ​រូប និង​រក្សា​ទំនាក់​ទំនង​ជាមួយ​មិត្តភ័ក្ដិ​នោះ​ឡើយ។ ជា​ការ​ពិត​ណាស់ បណ្ដាញ​សង្គម​មួយ​នេះ បាន​ក្លាយ​ជា​ប្រភព​ចំណូល​ដ៏​ច្រើន​របស់​តារា​ល្បីៗ ព្រោះ​ពួក​គេ​មាន​ក្រុម​អ្នក​គាំទ្រ (Follower) ជា​ច្រើន​សន្ធឹក​សន្ធាប់។

ជា​ឧទាហរណ៍​ជាក់​ស្ដែង តារា​ចម្រៀង​ល្បី Selena Gomez អាច​រក​ចំណូល​ពី​ការ​បង្ហោះ​រូប ឬ Status ម្ដង ចំនួន ៥៥​ម៉ឺន​ដុល្លារ។ បច្ចុប្បន្ន នាង​មាន​ចំនួន Follower ដល់​ទៅ​ជាង ១២២​លាន​នាក់​ឯណោះ។ ចំណែក​ឯ តារា​ម៉ូដែល Kim Kardashian ដែល​មាន Follower ជាង ១០០​លាន​នាក់ បង្ហោះ​ម្ដង រក​បាន ៥០​ម៉ឺន​ដុល្លារ។

តារាចម្រៀង Selena Gomez និង​តារា​ម៉ូដែល Kim Kardashian

តើ​ពួក​គេ​អាច​រក​ចំណូល​បាន​យ៉ាង​ដូចម្ដេច? តាម​ពិត​ទៅ ការ​រក​លុយ​នៅ​លើ Instagram ធ្វើ​ឡើង​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។ ដូច្នេះ​បាន​ន័យ​ថា នៅ​ពេល​មាន​អ្នក Follow ច្រើន​ដល់​ខ្ទប់​រាប់​រយ​លាន​នាក់ នោះ​តម្លៃ​របស់ Status កាន់តែ​កើន​ឡើងៗ ដោយ​អាស្រ័យ​លើ​ប្រភេទ​ពាណិជ្ជកម្ម៕

ប្រភព៖ Hopper HQ ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;