Nikon D820 ល្បី​ត្រៀម​បង្ហាញ​ខ្លួន ជាមួយ Sensor ទំហំ 45MP

  • 2017-07-04 07:45:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


របាយការណ៍​មិនទាន់​ផ្លូវ​ការ​មួយ​បាន​បង្ហើប​ប្រាប់ ប្រភេទ​កាមេរ៉ា DSLR របស់​ក្រុមហ៊ុន Nikon ម៉ូដែល D820 ឫ​អាច​មាន​ឈ្មោះ D850 នឹង​បង្ហាញ​ខ្លួន​នៅ​ចុង​ខែ​កក្កដា ឆ្នាំ ២០១៧ នេះ។​

D820 អាច​នឹង​មាន Sensor ទំហំ 45MP ប្រើ​ប្រព័ន្ធ Autofocus ដូច​ម៉ូដែល​មុន D5, ពង្រឹង​បន្ថែម​នូវ​ការ​កំណត់ ISO កម្រិត​ទាប​និង​ខ្ពស់, មាន​អេក្រង់ LCD អាច​បង្វិល​បាន​នៅ​ផ្នែក​ខាង​ក្រោយ គួប​ផ្សំ​នឹង​រន្ធ​ដោត​ Memory Card ចំនួន​ពីរ ដោយ​មួយ​ជា​ប្រភេទ SD និង មួយ​ទៀត​ XQD។

ចំណែក​ឯ​ការ​ចេញ​លក់​ជា​សាធារណៈ​ត្រូវ​បាន​គេ​រំពឹង​ទុក នឹង​មាន​វត្តមាន​លើ​ទីផ្សារ​នៅ​ខែ​កញ្ញា ដោយ​មិន​ទាន់​អាច​ដឹង​ច្បាស់​ជុំវិញ​តម្លៃ​របស់​វា​នៅ​ឡើយ៕

ប្រភព៖ petapixel ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី
;