ប៉ាក់គីអៅ ថា​លើកនេះ​នឹង​គិតគូរ​រឿង​ចូល​និវត្តន៍​ម៉ត់ចត់​ជាង​មុន

  • 2017-07-05 06:23:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​ប្រកួត​ចាញ់​ក្រោម​ថ្វី​ដៃ​អ្នក​ប្រដាល់​អូស្ត្រាលី Jeff Horn ជើង​ឯក​ខ្សែ​ក្រវាត់​ពិភពលោក ៨​លើក ម៉ានី ប៉ាក់គីអៅ បាន​បង្ហើប​ថា ខ្លួន​នឹង​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់​ពី​ការ​ចូលនិវត្តន៍ បន្ទាប់ពី​ជា​ពី​របួស​ និង​សម្រាក​មួយ​រយៈ។

ប៉ាក់គីអៅ តទល់នឹង Jeff Horn
ក្រោយពី​ការ​ត្រឡប់​ទៅ​កាន់​ប្រទេស​ហ្វីលីពីន អ្នក​ប្រដាល់​របស់​អាស៊ី​ដែល​មាន​វ័យ ៣៨ឆ្នាំ​ខាងលើ បាន​ប្រាប់​ដល់​ទូរទស្សន៍ ABS-CBN កាល​ពី​ថ្ងៃ​ទី៣ ខែ​កក្កដា​ថា ***«ខ្ញុំ​កំពុង​ពិចារណា​លើ​មតិ​របស់​មនុស្ស​ទូទៅ និង​គ្រួសារ​របស់​ខ្ញុំ ព្រមទាំង​បញ្ហា​រាងកាយ​របស់ខ្ញុំ»***។

«ខ្ញុំ​មាន​គម្រោង​សម្រាក​មួយ​រយៈ ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​ពី​ក្នុង​រាងកាយ​សិន ហើយ​បន្ទាប់​មក​ទៀត ខ្ញុំ​នឹង​គិតគូរ​ពី​វា (ការ​ចូល​និវត្តន៍)»។ អ្នក​ប្រដាល់​សញ្ជាតិ​ហ្វីលីពីន បាន​បន្ត។

ភ្លាមៗ ក្រោយ​ការ​ប្រកួត​ខាងលើ ប៉ាក់គីអៅ ចង់​ឲ្យ​មាន​ការ​ប្រកួត​ឡើង​វិញ​ជាមួយ Horn ប៉ុន្តែ​ភរិយា និង​គ្រូ​បង្វឹក​របស់​លោក បាន​ផ្ដល់​ដំបូន្មាន​ឲ្យ​ខ្លួន​បោះបង់​អាជីព​ប្រដាល់​មួយ​នេះ​ក្រោយពី​ឆ្លងកាត់​អស់​រយៈ​ពេល​ ២២ឆ្នាំ​។

សូម​រម្លឹក​ថា ប៉ាក់គីអៅ បាន​ប្រកាស​ចូល​និវត្តន៍​ម្ដង​រួច​មក​ហើយ កាលពី​ឆ្នាំ២០១៦ ដើម្បី​ផ្ដោត​លើ​ការងារ​នយោបាយ ដែល​ខ្លួន​ត្រូវ​បាន​បោះឆ្នោត​ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​មួយ​រូប។ យ៉ាង​ណា​មិញ រូប​លោក​បាន​សម្រេច​ចិត្ត​ឡើង​រេញ​វិញ កាល​ពី​ខែ​វិច្ឆិកា ដើម្បី​តទល់​នឹង​កីឡាករ​អាមេរិក Jessie Vargas ៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;